ព្រះនាង Bajrakitiyabha Narendira Debyavati ដួលសន្លប់ ដោយសារជំងឺបេះដូង

បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn សម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានសន្លប់ដោយសារជំងឺបេះដូង។

0
291
Loading...

បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn សម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានសន្លប់ដោយសារជំងឺបេះដូងកាលពីប៉ុន្មានថ្ងៃមុន ខណៈកំពុងហ្វឹកហាត់សុនខរបស់ព្រះនាងសម្រាប់ការប្រកួតមួយ។

ព្រះនាង Bajrakitiyabha Narendira Debyavati

យោងតាមការចុះផ្សាយរបស់សារព័ត៍មាន Upi បានរាយការណ៍ថា ព្រះនាង Bajrakitiyabha Narendira Debyavati ដែលបច្ចុប្បន្នមានព្រះជន្ម៤៤វស្សា បានដួលសន្លប់ នៅពេលដែលយាងទៅខេត្តនគររាជសីមា ដើម្បីបង្ហាត់សត្វសុនខ ដើម្បីត្រៀមខ្លួនប្រកួតកម្មវិធី Thailand Working Dog Championship ដោយទាហានព្រះបរមរាជវាំង ឆ្នាំ២០២២។

ព្រះនាង Bajrakitiyabha Narendira Debyavati

តាមការបញ្ជាក់របស់ការិយាល័យ​រាជវង្ស​ បាន​រៀបរាប់​ថា ព្រះនាង​មាន​ជំងឺ​បេះដូង ហើយ​ត្រូវ​បានទទួលការ​ព្យាបាល​បឋមនៅ​មន្ទីរពេទ្យ Pak Chong Nana ក្នុង​ខេត្ត Nakhon Ratchasima ។ ព្រះនាងត្រូវបានគេបញ្ជូនតាមឧទ្ធម្ភាគចក្រពេទ្យទៅកាន់មន្ទីរពេទ្យ Chulalongkorn ក្នុងទីក្រុងបាងកក ដើម្បីតាមដាន និងព្យាបាលបន្ថែមផងដែរ៕

ព្រះនាង Bajrakitiyabha Narendira Debyavati
ព្រះនាង Bajrakitiyabha Narendira Debyavati