ចឹងសោះក៏រិះគន់ដែរ! ដោយសារគាំទ្រខ្លាំង តារាស្រី​ល្បីឈ្មោះរូបនេះ ​ក៏ត្រូវអ្នកគាំទ្ររិះគន់ខ្លាំងដូចគ្នា

0
101
Loading...

តារា​រះ​ឡើង​មួយ​ដួង​ កំពុងល្បី​ខ្លាំង​ណាស់ ក្នុង​វិស័យ​សិល្បៈ​ចិន​សម្រាប់​កញ្ញា Tian Xi Wei ឬ ‘Li Wei’ ជា​ស្រី​ស្អាត​សាច់សខ្ចី រាងល្អិត។

នាងមានភាពល្បីល្បាញដោយសាររឿងភាគចិននិយាយពី អាពាហ៍ពិពាហ៍ស្នេហាដ៏ច្របូកច្របល់ រឿង «卿卿日常» (ជីវិតថ្មីចាប់ផ្តើម) ។ ជាមួយនឹងភ្នែកភ្លឺថ្លារបស់តារាស្រី Tian Xiwei និងមុខមាត់គួរឱ្យស្រលាញ់ នាង​មាន​អារម្មណ៍​ជឿជាក់​លើ​ខ្លួន​ឯង​ខ្លាំង ហើយ​អ្នក​គាំទ្រ​បាន​ដាក់​រហស្សនាម​ឱ្យ​នាងថាទេពធីតា ‘The Angel of First Love’ គឺជាឈ្មោះដែលពិតជាសាកសមនឹងនាងមែន។

ថ្មីៗ​នេះ​អ្នក​គាំទ្រ​ឃើញរូបភាពរបស់ Tian Xiwei ចូលរួមកម្មវិធី GQ MOTY ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ទស្សនាវដ្ដី GQ ដោយពួកគេរាងអាក់អន់ស្រពន់ចិត្តដោយសារសម្លៀកបំពាក់របស់នាង។

ពួកអ្នកគាំទ្រជាច្រើននិយាយថា «កុំស្លៀកពាក់បែបអាសអាភាស បង្ហាញទ្រូងរបស់ខ្លួនឯងពេក»។

នៅក្នុងព្រឹត្តិការណ៍នេះដែរ គេបាន​ឃើញនាង​ បាន​ប្ដូរ​សម្លៀកបំពាក់រហូត​ដល់​ទៅ ៣ឈុតឯណោះ​ក្នុង​ពេល​តែ​មួយភ្លែត។ តោះ​មើល​មួយ​ណា​ស្អាត មួយ​ណា​កំពុង​ពេញ​និយម ហើយស្រស់​ប៉ុណ្ណា តោះ​ទៅ​មើល៕ ប្រភពពី៖ HK01