ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ កូនស្រីច្បង ខាន់ ជេមស៍ ថត MV បទចម្រៀងថ្មីទទួលបានការរៀបចំពិសេសពីឪពុក (វីដេអូ)

0
48
Loading...

ម្ចាស់បទ«បុប្ផាក្រពុំ»ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាតារាចម្រៀងប្រុសល្បីឈ្មោះលោក ខាន់ ជេមស៍ បច្ចុប្បន្នលោកនៅតែជាអ្នកចម្រៀងមួយរូបឈាននៅក្នុងវិស័យសិល្បៈ។ មិនត្រឹមតែជាល្បីឈ្មោះលើវិថីសិល្បៈ លោកក៏ជាអ្នកជំនាញអចលនទ្រព្យជោគជ័យផងដែរ។

   ដោយឡែកនៅក្នុងពេលថ្មីៗនេះលោក ខាន់ ជេមស៍ បានសម្រេចបើកផលិតកម្មមួយផ្ទាល់ខ្លួនដោយយកឈ្មោះលោកមកដាក់ផ្ទាល់តែម្ដង ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍កូនស្រីច្បងរបស់លោកដែលមានឈ្មោះថាអេមមី(Ame)ក៏បានចេញបទថ្មីមួយបទផងដែរមានចំណងជើងថា«កុំចង់ត្រូវគ្នា»។ ជាមួយគ្នានេះក្នុងថ្ងៃថតMV បទចម្រៀងថ្មីរបស់កូនស្រីលោក ខាន់ ជេមស៍ បានបំពេញតួនាទីជាឪពុកល្អរៀបចំនិងជួយបំពេញចន្លោះខ្វះខាតទាំងការតុបតែងខ្លួននិងសកម្មភាពថតផ្សេងៗយ៉ាងយកចិត្តទុកដាក់បំផុត។

សូមជម្រាបផងដែរថា«កុំចង់ត្រូវគ្នា» របស់តារាចម្រៀងពន្លកថ្មី Ame កំពុងតែទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងនៅលើបណ្ដាញសង្គម កាន់តែពិសេសទឹកដមសម្លេងវិញពីរោះមិនចាញ់ឪពុកនោះទេ៕

វីដេអូបទ«កុំចង់ត្រូវគ្នា៖

វីដេអូថ្ងៃថតMV«កុំចង់ត្រូវគ្នា»៖ https://fb.watch/hrITwYgxmb/