អង្គុយធ្វើការក្នុងម៉ាសុីនត្រជាក់ច្រើនម៉ោង ពេលខ្លះមានអារម្មណ៍ថាធុញទ្រាន់ ប៉ុន្តែមិនដឹងទៅកន្លែងណាថ្មីប្លែកមែនទេ? អូខេ ចំពោះអ្នកដែលងប់នឹងការងារល្មមចេញដាក់ច្បាប់ឈប់សម្រាកខ្លះហើយ ជាពិសេសអ្នកដែលចូលចិត្តដំណើរកម្សាន្ត អ្នកដែលស្រឡាញ់ធម្មជាតិ និងទឹកសមុទ្រប្រាកដជាចូលចិត្តទីតាំងនេះជាក់ជាមិនខានឡើយ។

ថ្ងៃនេះសករាជ សូមណែនាំ កោះឆ្លាម (Shark Island) ដែលកោះមួយនេះនៅខេត្តកោះកុង ស្ថិតនៅឆ្ងាយពីកោះស្តេចប្រហែល ៣៥ គីឡូម៉ែត កោះឆ្លាមបានលាក់ខ្លួននៅដែនសមុទ្រខ្មែរ មានចម្ងាយឆ្ងាយពីវត្តមានរបស់មនុស្ស។ ចំពោះលក្ខណៈពិសេសនៃកោះនេះគឺ ផ្គុំឡើងពីថ្មបន្តុបលើគ្នា ផ្ទៃទឹកជុំវិញកោះនេះមានសភាពថ្លានិងមានជីវចំរុះរស់នៅដែរជាចំនុចពិសេសសម្រាប់អ្នកចូលចិត្តមុជទឹកលេងកម្សាន្ត គឺអាចទទួលអារម្មណ៍បែបថ្មីមួយ គឺទឹកសមុទ្រថ្លាឈ្វែង រលកបក់មកគ្រាំៗ និងសម្លេងខ្យល់សមុទ្របក់នៅលើកោះ នេះគ្រាន់តែគិត ក៏មានអារម្មណ៍ថាស្រស់ស្រាយបាត់ទៅហើយ។

តោះចាំអីទៀត ទំនេរៗនាំមិត្តភក្តិ និងគ្រួសារដើរលេងលម្ហែកាយាខ្លះទៅ ប្រឹងធ្វើការរកសុីខ្លាំងពេក ប្រយ័ត្នតែស្ត្រសឈឺបាត់ទៅ៕






ប្រភព៖ PARTTIMETRAVELER