យកលុយគេវាគ្រាន់ គេតាមទាន់វាក្រែល! មេតុងទីន ម៉ូលីកា ត្រូវបានបញ្ជូនខ្លួន ទៅតុលាការហើយ

0
45
Loading...

នៅក្នុងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នាពេលរសៀលនេះ កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឮបញ្ជូនខ្លួនមេតុងទីនដែលធ្លាប់អួតក្តែងៗ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ អឿន ម៉ូលីកា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្រគល់ឲ្យតំណាង​អយ្យការបើកការស៊ើប​សួរ​តាមនីតិវិធីច្បាប់។

មេតុងទីន អឿន​ ម៉ូលីកា
មេតុងទីន អឿន​ ម៉ូលីកា

ជាក់ស្តែង កាលពីវេលាម៉ោង១៥ និង២៥នាទីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២នេះ ខាងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការ​ឃាត់ខ្លួនមេតុងទីន អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក ។

មេតុងទីន អឿន​ ម៉ូលីកា

ការឃាត់ខ្លួននាង ម៉ូ លីកា គឺសមត្ថតកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់កូនតុងទីនជាច្រើននាក់ដែលត្រូវបានមេតុងទីននេះ មិនបានគោរពតាមពាក្យសន្យា។

មេតុងទីន អឿន​ ម៉ូលីកា

យ៉ាងណាមិញ នៅក្នុងពេលបច្ចុប្បន្ននេះ ស្រ្តីជនសង្ស័យ អឿន ម៉ូលីកា ត្រូវបានបញ្ជូនខ្លួនទៅដល់លាសាដំបូងរាជធានីភ្នំពេញហើយ ដោយកំពុងស្ថិតក្នុងដំណាក់កាល​តំណាងអយ្យការបើកការ​ស៊ើបសួរនៅឡើយ ដោយព័ត៍មានបន្ថែមយើងនឹងជម្រាបជូនជាបន្តបន្ទាប់តទៅទៀត៕

មេតុងទីន អឿន​ ម៉ូលីកា

ប្រភព៖ BTV