លេចលឺពីអ្នកគាំទ្រថាលោក Song Joong Ki បានណាត់ជួបនារីស្រស់ស្អាតម្នាក់ (មានវីដេអូ)

0
98
Loading...

កំពុងតែមានពាក្យចចាមអារ៉ាមរឿងបេះដូងរបស់ Song Joon Ki ពីអ្នកគាំទ្រ ដែលគាត់ត្រលប់មកពីថតរឿងភាគថ្មី Reborn Rich Matari ។ បន្ទាប់ពីមានរូបថតមួយសន្លឹកដែលគេអះអាងថាជារូបថតបែកធ្លាយរបស់ គូស្នេហ៍​មួយគូនេះ ត្រូវ​បាន​ចែករំលែក​នៅ​ប្រទេស​បារាំង​នៅលើ​បណ្តាញ​សង្គម។

រឿងនេះបានធ្វើឲ្យ​អ្នកគ្រប់គ្រង បាន​ចេញ​មក​បញ្ជាក់​ថា ​វា​មិន​ពិតទេ​ ប៉ុន្តែ​ក្រោយ​ទើប​មានពាក្យលេចលឺថា ​រូបភាព​នោះ​អាចជា​រូបភាពនៃ​ការ​ក្រេប​ទឹកឃ្មុំ​របស់ Hyun Bin និង Son Ye Jin ។

បន្ទាប់ពីមានវីដេអូឃ្លីប និងរូបភាពរបស់លោក ជាមួយនឹងស្រីស្អាតផូផង់ម្នាក់នេះ ក្នុងថ្ងៃធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី ទៅកាន់ប្រទេសកូរ៉េវិញ រូបភាព និងឃ្លីបត្រូវបានចែករំលែកយ៉ាងច្រើន។ ទន្ទឹម​នឹង​ពាក្យ​ចចាមអារ៉ាម​​មួយ​ថា​ នារី​ម្នាក់​នេះ​គឺ​ជា​មិត្ត​ស្រី​ពិត​របស់ Song Joong Ki ខណៈ​ដែល​អ្នក​និយម​លេង​អ៊ីនធឺណិត​ផ្សេង​ទៀត​បាន​ទម្លាយ​រឿងនោះ​ថា នាងជាគ្រូបង្រៀនភាសាអង់គ្លេស របស់តារាប្រុសដ៏ល្បីល្បាញរូបនេះ។

យ៉ាង​ណា​មិញ ប៉ុន្មាន​ថ្ងៃ​មុន​នេះ អ្នកគ្រប់គ្រង​របស់​តារា​សម្ដែង​ដ៏​ល្បី​រូប​នេះ​មិន​បាន​ចេញ​មុខ​ស្រាយ​បំភ្លឺ​រឿង​នេះ​ទេ។ មាន​តែ​អ្នក​លេង​អ៊ីនធឺណិត​បាន​បង្ហើប​ថា បុគ្គលិក​របស់ Song Joong Ki បាន​ឆ្លើយ​សំណួរ​អ្នក​កាសែត​កូរ៉េ​រួច​ហើយ​ចាប់​តាំង​ពី Song Joong Ki ត្រឡប់​មក​កូរ៉េ​វិញ។ ដោយ​បញ្ជាក់​ថា តារា​ស្រី​រូប​នេះ​គឺ​ជា​ក្រុម​តារា​មួយ​ក្រុម​របស់តារាប្រុសរូបនេះតែ​ប៉ុណ្ណោះ៕ ប្រភពពី៖ allkpop