រូបថតឆ្នាំ ២០២២ បង្ហាញពីពេលវេលានៃសត្វមានភាពកំប្លុកកំប្លែង ធ្វើឲ្យយើងស្បើយពីស្ត្រេស បញ្ជូនសារតាមស្នាមញញឹមទៅពិភពលោក និងធម្មជាតិ

0
31

ជារៀងរាល់ឆ្នាំ ក្រៅពីពានរង្វាន់ដ៏ធំៗដូចជា Wildlife Photographer of the Year ក៏មានពានរង្វាន់ដែលមានឈ្មោះថា Wildlife Comedy Photographer ផងដែរ។ តាមពិតទៅឈ្មោះរបស់វា ពានរង្វាន់នេះត្រូវបានផ្តល់ទៅឱ្យរូបថតព្រៃនៃធម្មជាតិគួរឱ្យអស់សំណើច។ ស្នាដៃទាំងពីរនេះជំរុញទឹកចិត្តឲ្យយើងស្រឡាញ់ធម្មជាតិ និងបញ្ជូនសារតាមស្នាមញញឺម។

ចាប់ដំណើរការក្នុងឆ្នាំ ២០១៥ ពានរង្វាន់នេះត្រូវបានបង្កើតឡើងដោយអ្នកថតរូបដែលមានបេះដូងដ៏ធំទូលាយជាមួយសត្វ ដែលរស់នៅក្នុងទ្វីបអាហ្រ្វិកខាងកើតអស់រយៈពេលជាង ៣០ ឆ្នាំ Paul Joynson និង Hicks ។

“ចំ! អានេះដកក្បាលដូចអាប” អ្នកថតរូប Martin Grace

រូបថតនេះត្រូវបានថតនៅមុំ “រំខាន” ហើយត្រូវបានពិពណ៌នាដោយអ្នកនិពន្ធថា: “ស្តេចភេនឃ្វីនពីរមកពី Falklands ។ បក្សីនៅខាងស្តាំមានមិនអាចមើលឃើញក្បាលរបស់មិត្ត ដូច្នេះវាឆ្ងល់ថាតើក្បាលមិត្តរបស់វានៅឯណា ?

ប្រសិនបើអ្នកមានអារម្មណ៍ភ័យខ្លាចបន្តិច កុំបារម្ភ។ សត្វភេនឃ្វីនស្តេចមានកអាចបត់បែនបាន ហើយជួនកាលអាចផ្អៀងក្បាលទៅក្រោយខុសពីមនុស្ស។

“ចង់ស៊ីយើង យើងស៊ីវិញ” អ្នកថតរូប John Chaney

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវធម្មជាតិដ៏ធំសម្បើម និងលោភលន់ មានកម្លាំងដែលមិនអាចប្រៀបផ្ទឹមបាន ត្រីសាម៉ុងនេះកំពុងប្រើអស់កម្លាំងដើម្បីបង្ហាញសត្វខ្លាឃ្មុំនូវអំណាច និងបង្កការឈឺចាប់។

“មើលដែរ គេនិយាយដើមយើងមែន?” អ្នកថតរូប Mark Schocken

ក្នុងឈុតនេះ សត្វទីទុយដែលបញ្ចេញភ្នែកប្រិមៗគឺជាម្តាយ ហើយសត្វទីទុយដែលមានភ្នែកធំៗឃើញពាក់កណ្តាលខាងក្រោមគឺជាកូនទីទុយ។ អ្នកនិពន្ធនិយាយថា ពេលវេលានេះមានរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដែលសត្វទីទុយកំពុងតែងឿងឆ្ងល់ចេញមកក្នុងពិភពលោក ហើយទទួលបានអាកប្បកិរិយាមិនសហការពីម្តាយរបស់វា។

“ប្រសិនបើខ្ញុំអាចហោះហើរបាន” អ្នកថតរូប Alex Pansier

កំប្រុកនេះកំពុងលោតក្នុងព្យុះភ្លៀង ដូច្នេះហើយមានដំណក់ទឹកជុំវិញ។ យើងក៏ត្រូវសាទរចំពោះសមត្ថភាពរបស់អ្នកថតរូបដែលថតបាន ពេលមើលទៅយើងគឺពោរពេញដោយកម្លាំង និងពេញចិត្តខ្លាំង។

“សុំទោស… អត់បានតម្រង់ជួរទេពូ!” អ្នកថតរូប Ryan Sims

កូនទានេះដើរលើ «ខ្នង» ហ្វូងអណ្តើក ដែលតម្រង់ជួរ។ អ្វីដែលគួរឱ្យអស់សំណើចជាងនេះទៅទៀតគឺវាបានដួលភ្លាមៗបន្ទាប់ពី ទើបតែឡើងលើខ្នងអណ្តើកបានប៉ុន្មានក្បាល ។

“អូយ! អ្នកចង់សម្លាប់យើងរកប្ដីថ្មី” អ្នកថតរូប Emmanuel Do Linh San

Linh San បាននិយាយថា គាត់ស្ថិតនៅក្នុងឧទ្យានជាតិអាហ្រ្វិកខាងត្បូងនៅពេលដែលឈុតកំប្លែងនេះបានកើតឡើង។ ferrets ទាំងនេះតែងតែគួរឱ្យអស់សំណើច ហើយនេះគឺជាពេលវេលាធម្មតា។ សត្វ២ក្បាលនេះមិនមែនវាយគ្នាទេ គឺគ្រាន់តែនិយាយគ្នាលេងប៉ុណ្ណោះ។ អ្វីដែលគួរឱ្យអស់សំណើចនោះគឺ «ជនរងគ្រោះ» មានទឹកមុខដូចត្រូវគេច្របាច់ក។

“សេះដុះស្លាបដ៏កម្រ Pegasus” អ្នកថតរូប Jagdeep Rajput

អ្នកថតរូបបានថតបានពេលដែលសត្វក្រៀល Sarus វាយប្រហារសត្វក្ដាន់ព្រៃ ខណៈដែលសត្វក្ដាន់បានវង្វេងចូលទៅក្នុងទឹកដីរបស់ក្រៀល និងគំរាមកំហែងពងរបស់វា។ ឥទ្ធិពលបង្កើតរូបភាពដូចជាសត្វសេះដុះស្លាប ធ្វើឱ្យអ្នកនិពន្ធគិតពីសត្វទេវកថា Pegasus ។

“សួស្តី បេប៊ី និង អ្នកទាំងអស់គ្នា” អ្នកថតរូប Miroslav Srb

បន្ទាប់ពីថតបានសត្វដ៏គួរឲ្យស្រឡាញ់ អ្នកថតរូបត្រូវបានស្វាគមន៍ដោយស្នាមញញឹមរាក់ទាក់។ អ្នកស្ម័គ្រចិត្តក៏ចេះក្បាច់បរទេសដែរ!

“ឈប់សិន ប្រាប់ភ្លាម យប់ម៉ិញដើរជាមួយស្រីផ្សេងមែន” អ្នកថតរូប Jennifer Hadley

សត្វភេនឃ្វីនមួយក្បាលកំពុងបង្ហាញអាកប្បកិរិយា “គួរឱ្យអស់សំណើច” ទៅកាន់មិត្តរបស់គាត់នៅលើឆ្នេរខ្សាច់នៃកោះ Falklands ។

អ្នកឈ្នះសរុប៖ “ដើម្បីអូនបងហ៊ានស្លាប់” ដោយ Jennifer Hadley

តោជាកម្មសិទ្ធិរបស់គ្រួសារឆ្មា បាទ ប៉ុន្តែតោនេះនៅតូច ហើយនៅទន់ខ្សោយខ្លាំងណាស់! អ្នកនិពន្ធរៀបរាប់ពីកូនតោអាយុ៣ខែនេះកំពុងលេងជាមួយបងប្អូននៅជុំវិញដើមឈើ។ បុរសតូចនោះព្យាយាមរកផ្លូវចុះមកក្រោម ប៉ុន្តែជាអកុសលបានរបូតដៃធ្លាកចុះមកក្រោម។ អរគុណណាស់ វាមិនអីទេ ប៉ុន្តែនៅមានជំនាញជាច្រើនទៀតសម្រាប់គ្រួសារតោ៕ ប្រភពពី៖ Insider

Loading...