នាពេលថ្មីៗនេះ មានរឿងដ៏ហួសចិត្តមួយបានកើតឡើង ដោយសារនារីម្នាក់ត្រូវបានអ្នកលក់សម្លៀកបំពាក់ នៅផ្សារអូរឬស្សីប្រើអំពើហិង្សាដាក់ ដោយសារសួរថ្លៃហើយមិនទិញសោះ។

ដោយឡែក នារីម្នាក់នោះបានសរសេររៀបរាប់រឿងដែលខ្លួនបានជួបថា ដំបូងនាងបានដើរមើលអាវនៅក្នុងផ្សារអូរឬស្សីហើយ សួរអ្នកលក់អំពីអាវដែលខ្លួនស្រឡាញ់ហើយ សួរថ្លៃ និងពណ៍ផ្សេងទៀត ស្រាប់តែអ្នកលក់ឆ្លើយកំបុតៗ ដូចទៅសុំគេអញ្ចឹង។ បន្ទាប់មកដោយសារតែអត់ពណ៍ផ្សេង ខ្លួនក៏ដើរចេញទៅ ស្រាប់តែត្រូវអ្នកលក់សំឡុត ថាសួរហើយមិនទិញ នារីរងគ្រោះក៏សុំទោសហើយបញ្ជាក់អាវនេះអត់មានពណ៍ស ទើបអ្នកលក់បង្គាប់អោយនាងតមួយម៉ាត់ហើយមិនទិញក៏បាន លឺដូច្នេះហើយនាងក៏បានតថា៥ដុល្លារ ហើយអ្នកលក់ក៏បានតបថា ឥឡូវ៦,៥ទៅ ដោយមិនចង់បានអ្នកទិញក៏បាននិយាយថាខ្លួនមិនយកទេ ជាមួយនឹងពាក្យអរគុណ។

ហេតុការណ៍បន្ទាប់មក អ្នកលក់រត់មកដាក់នាងមួយដៃ ហើយទាញអាវផ្ងារក្រោយជំពាក់ជើងគ្នាទាល់តែរហែកអាវ ហើយនិយាយថា សួរថ្លៃហើយ ត្រូវតែទិញដាច់ខាត អត់មានដើរចេញទេ បន្ទាប់មកអ្នកលក់ក៏បានជេរនារីម្នាក់នោះដោយពាក្យអសុរោះ។



កន្លងមកករណីបែបនេះធ្លាប់លឺជាច្រើនលើកច្រើនដងហើយ មិនថានៅតែផ្សារអូរឬស្សីនោះទេ នៅតាមបណ្តាផ្សារនានា ក៏មានករណីអ្នកលក់ប្រភេទនេះមិនតិចនោះដែរ ដូច្នេះបើមានករណីបែបនេះ គួរតែរាយការណ៍ទៅកាន់សមត្ថកិច្ច ដើម្បីអោយច្បាប់ជាអ្នកដោះស្រាយ៕