ចេះតែឆ្ងល់ថាឃើញសុនខមួយក្បាល មកដេកក្បែរផ្នូរនេះរាល់ថ្ងៃ សួរអ្នកជិតខាងទើបដឹងការពិត បើស្រឡាញ់ភក្ដីភាពរបស់វាគួរបញ្ឈប់រឿងនេះ

ឆ្កែមួយក្បាល ដេកនៅផ្នូរមួយកន្លែង ជារៀងរាល់ថ្ងៃ ដោយចំណាយពេល២​ទៅ៣ម៉ោង រួចទៅកន្លែងផ្សេង ហើយស្អែកមកទៀត។

0
43
Loading...

ក្នុងចំណោមសត្វចិញ្ចឹមទាំងអស់ សត្វសុនខត្រូវបានគេវាយតម្លៃថាជាសត្វដែលមានចិត្តស្មោះត្រង់ និងភក្តីភាពចំពោះម្ចាស់ជាងសត្វណាៗទាំងអស់ក្នុងពិភពលោក ដែលសូម្បីតែខ្សែភាពយន្តជាច្រើនដូចជា Hachi: A Dog’s Tale គឺជារឿង ដែលដកស្រង់ពីព្រឹត្តិការណ៍ពិត ដែលសុនខឈ្មោះ Hachiko បានរង់ចាំម្ចាស់អស់រយៈពេល៩ឆ្នាំ ដោយមិនដឹងថាម្ចាស់វាបានស្លាប់ទៅហើយ។

សុនខដែលដេកនៅផ្នូររាល់ថ្ងៃ

ជាក់ស្តែងថ្មីនេះ មានបុរសម្នាក់អះអាងថា បានឃើញឆ្កែមួយក្បាលពូជ German Shepherd បានដេកនៅផ្នូរមួយកន្លែង​ ដោយទឹកមុខសោកសៅ មិនអស់ចិត្ត ទើបលោកបានសួរមនុស្សដែលរស់នៅជុំវិញនោះ គេឆ្លើយថា ឆ្កែមួយក្បាលនេះ មកទីនេះជារៀងរាល់ថ្ងៃ ដោយចំណាយពេល២​ទៅ៣ម៉ោង ដេកលើក្បែរផ្នូរមួយកន្លែង ហើយបន្ទាប់មកក៏ចេញពីកន្លែងនោះទៅកន្លែងផ្សេងទៀត ទើបស្អែកឡើងមដេកកន្លែងនេះដដែល។

សុនខដែលយំនៅមុខផ្នូរ (រូបតំណាង)

យ៉ាងណាមីញ សង្ឃឹមថា មនុស្សដែលរស់នៅក្នុងពិភពលោកនេះ នឹងរួមគ្នាលំបាត់ការបរិភោគសត្វសុនខរហូតតទៅទៀត៕

សុនខHachiko (រូបពិត)