លទ្ធផលសួរនាំចេញមកអាជីវករព្រមទទួលខុស ចំពោះករណីនារីម្នាក់ត្រូវបានអ្នកលក់អាវនៅអូរឫស្សីវាយ ដោយសារតថ្លៃហើយមិនទិញ

0
48

គួររំលឹកឡើងវិញ៖

នាពេលថ្មីៗនេះ មានរឿងដ៏ហួសចិត្តមួយបានកើតឡើង ដោយសារនារីម្នាក់ត្រូវបានអ្នកលក់សម្លៀកបំពាក់ នៅផ្សារអូរឬស្សីប្រើអំពើហិង្សាដាក់ ដោយសារសួរថ្លៃហើយមិនទិញ។

ហេតុការណ៍បន្ទាប់មក អ្នកលក់រត់មកដាក់នាងមួយដៃ ហើយទាញអាវផ្ងារក្រោយជំពាក់ជើងគ្នាទាល់តែរហែកអាវ ហើយនិយាយថា សួរថ្លៃហើយ ត្រូវតែទិញដាច់ខាត អត់មានដើរចេញទេ បន្ទាប់មកអ្នកលក់ក៏បានជេរនារីម្នាក់នោះដោយពាក្យអសុរោះ។

បន្ទាប់ពីរឿងនេះល្បីលើបណ្ដាញសង្គមខ្លាំងពេកដែលអាចបង្កឲ្យប៉ះពាល់ដល់អាជីវករល្អ ដូច្នេះគណកម្មការផ្សារអូរឫស្សីសម្រេចហៅភាគីទាំងសងខាងមកសួរនាំ។

ជាលទ្ធផលគឺថា៖

ក្រោយពីទទួលបានពត៍មានពីការបង្ហោះ លើបណ្ដាញ Facebook រួចមក គណៈកម្មការផ្សារបានស្រាវជ្រាវ និងបានអញ្ជើញភាគីទាំង២មកសួរនាំនៅចំពោះមុខគណៈកម្មការផ្សារ ជាលទ្ធផល ដូច្នោះ ភាគីអាជីវករ ក៍បានទទួលកំហុស និងសូមទោសអតិថិជន រីឯភាគីអតិថិជន ក៍យល់ព្រម សុខចិត្តលុបការបង្ហោះនោះ ហើយភាគីទាំង២ក៍បានផ្ដិតមេដៃបញ្ចប់រឿងផងដែរ។ សូមអរគុណ!

ប្រភពពី៖ គណៈកម្មការផ្សារអូរឫស្សី

Loading...