១២ឆ្នាំកន្លងផុតទៅ! ចាំ​តួ​កូន​ក្នុង​រឿង​ភាគ​ល្បី​ទេ? ឥឡូវ​អ្នកទាំងពីរធំហើយ ក្លាយជា​យុវជន យុវតី​ដ៏​ស្រស់ស្អាតម្នាក់ ស្រីៗប្រុសៗលង់ពេញអាស៊ី

0
51
Loading...

វា​ជា​រឿងភាគដ៏​ល្បី​មួយ​​នៅ​ពេល​នោះ បើ​ទោះ​ជា ១២ ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយក្ដី ប៉ុន្តែ​ការ​ចាប់​អារម្មណ៍​នៅ​តែ​មាន។

សម្រាប់រឿងភាគល្បី High Kick (Hi-Kick, ភាពវឹកវរក្នុងគ្រួសារ) និងតួកូនពីរនាក់ដែលគួរទស្សនានាពេលនោះ គឺ Kikwang និង Jin Jihee ដែលឆក់យកបេះដូងអ្នកទស្សនារឿងភាគប្រចាំអាស៊ីមួយនេះ ព្រោះ​អ្នក​ទាំង​ពីរ​គួរ​ឱ្យ​ស្រលាញ់ និង​សម្តែង​បាន​ល្អ ទើប​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​យល់​ស្រប​ថា អនាគត​ពិតជា​នៅ​ឆ្ងាយ។

ថ្មីៗ​នេះ​កាល​ពី​ម្សិល​មិញ (១៦ ធ្នូ ២០២២) Ki Kwang និង Jin Ji Hee បាន​បង្ហាញ​ខ្លួន​នៅ​ស្ថានីយ​វិទ្យុ​ដ៏​ល្បី​មួយ​ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​អ្នក​គាំទ្រ។

ចាប់ពីថ្ងៃនោះរហូតមកដល់ពេលនេះ ១២ឆ្នាំបានកន្លងផុតទៅ អ្នកទាំងពីរបានធំធាត់ពេញវ័យ និងស្រស់ស្អាត ហើយត្រូវបានអ្នកទស្សនាជាច្រើនលង់ស្នេហ៍ទាំងស្រីទាំងប្រុស យើងបាននាំយករូបភាពបច្ចុប្បន្នរបស់កុមារទាំង ២ មកអោយអ្នកបានឃើញផងដែរ៕ ប្រភពពី៖ allkpop