ទើបបង្ហាញខ្លួន មិនបានប៉ុន្មានផង សមាជិកក្រុម NewJeans កញ្ញា Minji ក៏ល្បីមិនធម្មតា (មានវីដេអូ)

0
90
Loading...

ថ្មីៗនេះ ក្រុមតារាស្រីល្បីឈ្មោះ New Jeans ដូចជា Minji, Honey, Daniel, Harin និង Hyein បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធីទូរទស្សន៍ “Yoo Quiz on the Block” របស់ទូរទស្សន៍ tvN ហើយនៅក្នុងវគ្គមួយចំនួននៃកម្មវិធី Yoo Jae Suk សួរ Minji “អ្នកប្រាកដជាមានប្រជាប្រិយភាពខ្លាំងនៅក្នុងសាលារៀន” សមាជិក New Jeans ជុំវិញគាត់បានឆ្លើយតបថា “នោះជាការពិតមែន” ។

ពិធីករ Yoo Jae Suk៖ “អ្នក​បាន​ផ្លាស់​មក​ នៅ​ពេល​អ្នក​រៀន​នៅ​ថ្នាក់​មធ្យម​មែនទេ? ខ្ញុំបានលឺរឿងនេះ ពីមិត្តល្អរបស់ពួកអ្នកបាននិយាយ។

Minji សើច​ហើយ​និយាយថា “ខ្ញុំតែងតែទទួលបាននាមប័ណ្ណ។ (ពីភ្នាក់ងារ)”

ពិធីករ Yoo Jae Suk៖ “តើអ្នកទទួលបាននាមប័ណ្ណច្រើនរបស់ភ្នាក់ងារមែនទេ?” Minji បានឆ្លើយតបដោយអៀនខ្មាសថា “ចា៎”។

ក្រុម NewJeans ដែលទទួលបានការចាប់អារម្មណ៍ជាក្រុមនារីថ្មីថ្មោងល្អបំផុតនៅឆ្នាំនេះ។ ថ្វីត្បិតតែនាងនៅក្មេង ប៉ុន្តែ Minji ទាក់ទាញការចាប់អារម្មណ៍ជាពិសេសជាមួយនឹងសម្រស់មិនធម្មតារបស់នាង។ បន្ទាប់ពីការចេញផ្សាយ រូបថតនៃអាល់ប៊ុមបញ្ចប់ការសិក្សារបស់ Minji បានក្លាយជាប្រធានបទក្តៅនៅលើអ៊ីនធឺណិត។ នាង​បាន​បង្អួត​រូបភាព​ដ៏​ល្អ​ឥត​ខ្ចោះ​បែប​នេះ ដែល​ពិបាក​នឹង​ជឿ​ថា ​រូបថត​នេះ​ត្រូវ​បាន​ថត​មុន​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់​នាងក្នុងពិភព Kpop៕ ប្រភពពី៖ allkpop