ស្រីស្អាតម្នាក់ទៀតក្នុងវិស័យសិល្បៈ អាចនិយាយបានថា ស៊ិចស៊ី លើ ស៊ិចស៊ី ។ នាងគឺជាតារាបង្ហាញម៉ូដ និងជាតារាសម្ដែងដ៏ល្បី ដែលត្រូវបានស្គាល់ថាជា Kwang The Face ឬ Kwang Wanpiya មិត្តស្រីរបស់ Hiso House ។
ថ្មីៗនេះ Kwang បានបញ្ចេញរូបសម្រស់ស្រស់ស្អាត ក្នុងឈុតសម្លៀកបំពាក់ ឆើតឆាយ តាម IG ធ្វើឲ្យអ្នកណាដែលបានឃើញហើយ ច្បាស់ជាទប់ចិត្តមិនបាន ។ ក្រោយបង្ហោះរូបភាពទាំងនេះ អ្នកនិយមលេង Instagram សរសើរពីសម្រស់ដ៏ស្រស់សោភា របស់នាង ថាទាក់ភ្នែក ទាក់បេះដូងណាស់។
អ្នកគាំទ្រ សរសើរ មិនថានាងស្លៀកពាក់ឈុតអ្វីក៏ដោយ ពិតជាស្រស់ស្អាតខ្លាំង ។ រូបភាពចុងក្រោយរបស់តារា Kwang នាងបានបង្អួតសម្រស់ក្នុងឈុតសិចស៊ី រ៉ូបវែង ចំហរក្បាលពោះ បញ្ចេញរាងអេនអន រួមទាំងទឹកមុខ និងដងខ្លួនស្អាតគួរឲ្យក្នាញ់។
អ្នកគាំទ្រចូលចិត្តតាមដានរូបសម្រស់របស់នាងនៅលើ IG ដែលបច្ចុប្បន្ននេះ Instagram របស់ Kwang The Face មានចំនួនអ្នក Follower ២លានជាងហើយ ៕ ប្រភព និងរូបភាព ពី IG ៖ gwangoamsinn