កាលពីម្សិលម៉ិញមានប្រជាពលរដ្ឋប្រតិកម្មរឿងករណីប៉ូលីសចរាចរ ដែលបានធ្វើការផាកពិន័យ គណនីនេះបានផូស្ត៍នៅលើបណ្ដាញ ហើយមានអ្នកចូលមើលជាច្រើនក្នុងនោះក៏មានមនុស្សមួយចំនួនក៏ធ្លាប់ជួបរឿងនេះដែរ។ ប៉ូលីសល្អៗក៏មានច្រើនដែរ ដើម្បីកុំឲ្យប៉ះពាល់ដល់ប៉ូលីសល្អៗ សូមថ្នាក់លើមេត្តាធ្វើការអប់រំណែនាំចំពោះប៉ូលីលដែលប្រព្រឹត្តអំពើខុសឆ្គង។
សារទាំងស្រុងពីគណនីហ្វេសប៊ុក រាជនី ធីតាសួគ៌ ដែលអះអាងថា បានជួបហេតុការណ៍នេះ៖
ខេត្តកំពង់ចាម ហួសស្គន់តិច (រឿងអយុតិធម៌ ខ្ញុំជួបមិញៗ)
ខ្ញុំបើកឡានល្បឿន30km/h ល្បឿនកំណត់60km/h
ខាងប៉ូលិសចរាចរណ៍ថត ល្បឿនឡានខ្ញុំ បង្ហាញភស្តុតាងថាខ្ញុំបើកបរល្បឿន86km/h (ខ្ញុំឆ្ងល់ អត់យល់ ហើយខ្ញុំក៏តវ៉ា មិនជឿលើភស្តុតាង ដែលប៉ូលិសថត បង្ហាញទេ )
ឈ្លោះប្រកែកគ្នា ខ្លាំង សម្តីពួកគាត់កាចៗណាស់ ហាមាត់ច្បាប់ បិតមាត់ច្បាប់ សួររកប័ណ្ណបើកបរ ឯកសារផ្សេងៗ ដូចខ្ញុំអ្នកទោស ?
ខាងប៉ូលិសចរាចរណ៍ អោយខ្ញុំបង់លុយ 15មឿនរៀល និងដក2ពិន្ទុ ខ្ញុំមិនព្រមដាចខាត់ ខ្ញុំខលទៅវិទ្យុABC និយាយរឿងនេះភ្លាម
គ្រួសារខ្ញុំ ចូលក្នុងឡានឆែកកាំមេរ៉ា សុវត្ថិភាព ពិនិត្យ ជាក់ស្ដែង ស្រាប់តែ ខាងប៉ូលិសចរាចរណ៍ថា ទៅចុះ អត់ខុសអីទេ ទៅបាន អត់ផាកពិន័យទេ ទៅៗ ចប់រឿង យីស ? ប៉ូលិសចរាចរណ៍ជិត10នាក់ កៀបខ្ញុំអត់បាន
មានប្រជាជនរងគ្រោះ និង ជួបរឿងអយុត្តិធម៌ បែបនេះច្រើនណាស់ តែ គ្មានភស្តុតាងដើម្បីតវ៉ាទេ ព្រោះទីតាំង ដែលផាកពិន័យ ហាមថតរូប ហាមថតសម្លេង តើប្រជាជនស្លូតត្រង់ មានភស្តុតាងអី ដើម្បីតតាំង ?
នេះខ្ញុំខ្លាំង ដាច់អហង្ការ មុឺងម៉ាត់ និង មិនខ្លាចនិងតតាំង ខ្ញុំមិនខុស
រួចពីក្រញាំបីសាចជញ្ជក់ឈាម
ខ្ញុំសរសេរ post បែបនេះ អាចប្រឈមនិងរឿងផ្សេងទៀត តែខ្ញុំ អត់ខ្លាចទេ ជារឿងពិតដែលខ្ញុំជួប ហើយវាជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ
(រាជនី ធីតាសួគ៌)
ប្រភពពី៖ ហ្វេសប៊ុក