Loading...
លោកឪពុកអ្នកម្ដាយដ៏ល្បីបន្ទាប់ពីទទួលបានកូនប្រុសដំបូងនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនេះចាត់ទុកថាជាអំណោយដ៏ពិសេសបំផុតក្នុងជីវិតគូស្នេហ៍។
ឪពុកម្ដាយថ្មីថ្មោងដូចជាឪពុក Push Puttichai (ភូស ភុតទីឆៃ) និង ម៉ែ Jui Warattaya (ជូ វ៉ារ៉ាត់ត្យា) បាននាំកូនប្រុសជាទីស្រលាញ់របស់ពួកគេគឺ អូនតូច ភី ចាយ ឬ Master Pitcharapong Kasetsin ទៅថតម៉ូដលើកដំបូង។ ពេលថតរូបនេះគេទើបមានអាយុ១១ថ្ងៃ ហើយឆ្លៀតឱកាសថតរូបគ្រួសារផងដែរ។
ក្នុងនោះលោកឪពុកអ្នកម្ដាយបានចែករំលែករូបភាពកូនប្រុសឲ្យអ្នកគាំទ្របានឃើញ ដែលជារូបភាពដែលក្រុមការងារថតបាន ដោយក្នុងព្រឹត្តិការណ៍នេះ ភី ចាយ បញ្ចេញពន្លឺជាតារាតាំងពីក្មេង។
ទោះបីខ្ញុំថតបានច្រើនឈុតក៏ខ្ញុំមិនយំដែរ។ ខ្ញុំបានឈប់បន្តិច ហើយបំបៅនីនីម៉ាក់ៗ ម៉ូដែលតូចនេះបាននិយាយបែបនេះ គួរឲ្យស្រលាញ់ណាស់ ^^ ៕ ប្រភព៖ បរទេស