អតីតតារាចម្រៀងទសវត្ស៨០ និងជាម្ចាស់បទ ចម្ប៉ាប៉ោយប៉ែត លោក រ៉ម រេីន បានទទួលមរណភាពហើយ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយសារតែជំងឺប្រចាំកាយ។

ដោយឡែក បើតាមការបញ្ជាក់របស់គណនីហ្វេសប៊ុកក្រុមព្រះសុរិយាថាលោក រ៉ម រេីន បានទទួលមរណភាព នៅថ្ងៃសៅរ៍ទី១៧ ខែធ្នូ ឆ្នាំ២០២២ រសៀលម៉ោងនៅប្រទេសកម្ពុជា ក្នុងជន្មាយុ៦៧ឆ្នាំ ដោយសារជំងឺគាំងបេះដូង នេះបើតាមការបញ្ជាក់របស់ លោកស្រី ផ្លុង រិទ្ធី បានលើកឡើងដូច្នេះ។

គួររម្លឹកដែរថា លោក រ៉ម រេីន គឺជាអតីតតារាចម្រៀងដ៏ល្បីល្បាញក្នុងទសវត្ស៨០ និង៩០។ លោកមានស្រុកកំណេីតនៅទឹកដីខេត្តបាត់ដំបងធ្លាប់ជាដៃគូចម្រៀងដ៏ជិតស្និទ្ធជាមួយលោកស្រី ឡឹម វណ្ណារី លោកស្រី ឆោម ឆវិន លោកស្រី សុខ សុខុមជាដេីម។ លោកជាអ្នកសិល្បៈពហុជំនាញដ៏ឆ្នើមមួយរូប ដែលអាចច្រៀងចម្រៀងសម័យ បុរាណ ប្រពៃណី ចាប៉ី អាយ៉ៃ ក្រៅពីនេះ លោកក័៏អាចលេងឧបករណ៍ភ្លេងបានជាច្រើនទៀតផងដែរ៕