រំភើបអត់ជិតបានឃើញអាយដលហើយ! Boostrong អញ្ជើញ Messi និងជម្រើសជាតិអាហ្សង់ទីន មកទស្សនាប្រាសាទអង្គរវត្ត

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង Boostrong នឹងធ្វើការអញ្ជើញកីឡាករ Lionel Messi មកទស្សនកិច្ចប្រាសាទអង្គរវត្ត។

0
44
Loading...

កាលពីពេលប៉ុន្មានម៉ោងមុននេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង Boostrong បានធ្វើការប្រកាសជាសាធារណៈថានឹងធ្វើការអញ្ជើញកីឡាករឆ្នើម Lionel Messi មកទស្សនកិច្ចនៅប្រាសាទអង្គរវត្តកម្ពុជា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

Lionel Messi

ដោយឡែក Boostrong នឹងធ្វើការអញ្ជើញកីឡាករ Messi និង រួមទាំងក្រុមអាហ្សង់ទីនឆាប់ៗខាងមុខនេះ មកទស្សនានៅប្រាសាទអង្ករវត្ត តាមការសន្យាថា ប្រសិនជា MessiRonaldo អាចជួយក្រុមជម្រើសជាតិពួកគេ លើកពាន World Cup បាន នោះក្រុមហ៊ុន នឹងធ្វើការអញ្ចើញម្ចាស់ជើងឯកម្នាក់នោះមកទស្សនកិច្ចនៅប្រាសាទអង្គរវត្ត។

ការប្រកាសរបស់ Boostrong

យ៉ាងណាមិញ ក្រុមហ៊ុនBoostrong បានបង្ហាញពីសេចក្តីសង្ឃឹមថាអាយដល នឹងយល់ព្រមតាមការអញ្ជើញមួយនេះ៕

Lionel Messi