ក្រោយពីឃើញតារាឆ្នើម Messi និងរួមទាំងជម្រើសជាតិអាហ្សង់ទីន បានលើកពានរង្វាន់ World Cup ប្រចាំឆ្នាំ២០២២រួចមក ឃើញថាមានតារា និងបុគ្គលិកល្បីជាច្រើន បានបង្ហាញការគាំទ្រទៅកាន់អាហ្សង់ទីន ក្នុងនោះក៏ឃើញមាន តារាចម្រៀងវ័យក្មេង Billie Eilish ផងដែរ។

ថ្មីៗនេះ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ឃើញមានការចែករំលែករូបភាព តារាស្រី Billie Eilish ជាច្រើនជាមួយនឹងសម្លៀកបំពាក់អាហ្សង់ទីន ដែលអ្នកប្រម៉ាញ់រូបបានថតចំ ប្រម៉ាណជាប៉ុន្មានសន្លឹក មើលទៅគឺពិតជាស្អាតខ្លាំងណាស់ មើលទៅដូចជាកូនតុក្កតាជ័រអញ្ចឹង ជួនជាBillie មានសាច់សខ្ចីទៀត ដូច្នេះសុីជាមួយនឹងអាវជម្រើសជាតិអាហ្សង់ទីនតែម្តង។

យ៉ាងណាមិញ ក៏មានទស្សនិកជនខ្លះក៏បាននិយាយសរសើរ ដល់សម្រស់ Billie Eilish សមជាមួយអាវអាហ្សង់ទីន ក្រៅពីនេះទៀតបាន និយាយថារូបនេះគឺរូបកាត់តនោះទេ មិនមែនជារូបពិតឡើយ។

