ក្រោយពីបុរសម្នាក់បានអះអាងថា ប៉ូលីសចរាចរណ៍កៀបសុី ពេលនេះ នគរបាលខេត្ត​កំពង់ចាម​ បានចេញមុខបកស្រាយថា ពិតជាលើសល្បឿន៨៦គីឡូម៉ែត្រ​ក្នុងមួយម៉ោង ប៉ុន្តែត្រឹមធ្វើការអប់រំណែនាំដោយផ្ទាល់មាត់ ដោយមិនមានការផាកពិន័យឡេីយ

ស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ បានចេញមុខមកបកស្រាយ រឿងប៉ូលីសចរាចរណ៍ប្រមាណ ១០នាក់កៀបធ្វើសុី លោក។

0
37

នាពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយបានសរសេររិះគន់ទៅកាន់សមត្ថកិច្ចថា ជួបរឿងអយុត្តិធម៌ ដោយសារតែការបើកបរនៅផ្លូវម្ដុំហួសស្គន់ ខេត្តកំពង់ចាម ដែលនេះធ្វើអោយមហាជនមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម រហូតដល់ស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ បានចេញមុខមកបង្ហាញការពិត ព្រមទាំងមានអំណះអំណាងផងដែរ។

រូបថត

ដោយឡែក ក្រុមការងារព័ត៌មាន​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ សូមជម្រាបជូន​អ្នកសារព័ត៌មាន​ សាធារណជន​ ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម​ ជ្រាប​ថា​ យោងតាមប្រភព​នៃការចុះផ្សាយ​របស់ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ រាជនី​ ធីតាសួគ៌ ពាក់ព័ន្ធ​នឹងការបេីកបរលេីសល្បឿនកំណត់​ ហេីយកម្លាំងនគរបាលចរាចរណ៍ឃាត់រថយន្ដ​ ដេីម្បី​ធ្វេីការអប់រំណែនាំ​ និងផាកពិន័យ​ ។

​គណនី​ហ្វេសប៊ុក​ឈ្មោះ រាជនី​ ធីតាសួគ៌ បានបង្ហោះ

អំពី​អង្គហេតុ​​ នៅថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ​២០២២ នៅវេលាម៉ោង១២ និង២២នាទី នៅចំណុចគោលដៅឈរជេីងរបស់កម្លាំងនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ សហការ​ជាមួយ​កម្លាំង​ជំនាញអធិការ​ដ្ឋាននគរបាលចរាចរណ៍ស្រុកព្រៃឈរ​ ចុះអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក​ តាមអនុក្រឹតលេខ៣៩​ អនក្រ.បក​ ចុះថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ​២០២០​ នៅចំណុចស្ថិតនៅក្នុងភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កម្លាំងជំនាញនគរបាលចរាចរណ៍​ បានឃាត់រថយន្ត ០១គ្រឿង ម៉ាកកាម៉ារី ហាយព្រីត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2Z-3553 ពាក់ព័ន្ធបើកបរល្មេីសល្បឿនកំណត់ ៨៦គីឡូម៉ែត្រ​ក្នុងមួយម៉ោង ។

ពេលនោះអ្នករួមដំណើរក្នុងរថយន្តខាងលើ បានចុះពីលេីរថយន្ដមកដល់កន្លែងតុផាកពិន័យ​ជួបជាមួយមន្រ្ដីនគរបាលចរាចរណ៍យើងខ្ញុំ តែបុគ្គលនោះមិនបានទទួលកំហុសឡេីយ​ ដោយនិយាយជាមួយសមត្ថកិច្ចថា​ រថយន្ដ​ខ្លួន​បេីកបរក្នុងល្បឿន​ ៣០គីឡូម៉ែត្រ​ក្នុងមួយម៉ោង​ ។ បន្ទាប់​មក​មន្រ្ដីនគរបាលចរាចរណ៍ក៏បានបង្ហាញរូបភាពល្មើសនឹងល្បឿនកំណត់​ទៅអ្នករួមដំណេីរនោះ និងបានហៅអ្នកបេីកបរមកជួប​ និងបង្ហាញរូបភាពល្មេីស​ (អ្នកបេីកបរនោះ​ បានចុះមក តែមិនបានប្រកែកតវាទេ)​ ។ ពេលនោះមន្រ្តីនគរបាលជំនាញយើងខ្ញុំ​ ក៏បានធ្វើការអប់រំណែនាំដោយផ្ទាល់មាត់អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទៅកាន់អ្នកបេីកបរ​ រួចហើយក៏អនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត​ ដោយមិនមានការផាកពិន័យឡេីយ ។

ស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម

សូមបញ្ជាក់​ផងដែរថា​ ​បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​ជំនាញ​ បាននឹងកំពុងធ្វេីការស្រាវជ្រាវ​រកអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុករូបនេះ​ ដេីម្បី​កោះអញ្ជេីញមកធ្វេីការសាកសួរបំភ្លឺ​ ជុំវិញករណីដែលបានបង្ហោះក្នុងបណ្ដាញសង្គម​លេីគណនីហ្វេសប៊ុករបស់គាត់ បេីរកឃេីញថា​ បុគ្គល​ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះខាងលេីនោះ​បានប្រព្រឹត្តខុស​ហេីយចោទប្រកាន់មកលេីមន្រ្តីអនុវត្តច្បាប់​ ដែលជាចេតនាទុច្ចរិត ធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ​ដល់មន្រ្តីនគរបាល​ជាតិ​ ពិសេសមន្ត្រីអនុវត្តច្បាប់ យេីងខ្ញុំនឹងអនុវត្តតាមនីតិវិធីច្បាប់​ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...