ប្រជាជនរុស្ស៊ីដែលរស់នៅក្នុងតំបន់ព្រំដែន Belgorod ជាមួយអ៊ុយក្រែន មានការភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារដោយកាំភ្លើងធំបានសម្លាប់មនុស្សម្នាក់ និងប្រាំនាក់ផ្សេងទៀតរងរបួស។
អភិបាលតំបន់រុស្ស៊ី លោក Vyacheslav Gladkov បានបញ្ជាក់ពីព័ត៌មាននៃអ្នកស្លាប់ និងរបួសនៅលើបណ្តាញ Telegram ផ្លូវការរបស់គាត់។
លោកបាននិយាយថា ផ្ទះប្រជាពលរដ្ឋ រថយន្ត និងរោងចក្របសុបក្សីមួយបានរងការខូចខាតនៅក្នុងការវាយប្រហារទាំងក្នុងទីក្រុងផ្ទាល់ និងតំបន់ជុំវិញ។
អភិបាលខេត្តបាននិយាយទៅកាន់អ្នករងរបួសពីរនាក់ គឺបុរសម្នាក់ និងស្ត្រីម្នាក់។
លោកបានសរសេរថា៖ «ខ្នងរបស់បុរសនោះត្រូវបានគេដេរដោយអំបោះ ហើយមុខស្ត្រីរងរបួស»។
“អព្ភូតហេតុ កុមារពីរនាក់នៅក្នុងផ្ទះនេះតែមិនរងរបួសទេ” ៕ ប្រភពពី៖ MSN
Loading...