ថ្មីៗនេះនាង Baifern ទទួលបានរហស្សនាមពីសមាគមអ្នកកាសែតកម្សាន្តក្នុងឆ្នាំ ២០២២ “ស្នេហ៍ពេញអេក្រង់ទូស័ព្ទ” សម្រាប់គូរបស់ Naphat និង Baifern Pimchanok ដែលតាំងពីប្រកាសឆ្លងដែនពីមិត្តភ័ក្តិ ចាប់ផ្តើមសិក្សាចិត្តគ្នាទៅវិញទៅមក អ្នកគាំទ្រទូទាំងប្រទេសថៃកំពុងតែតាមដាន លើកទឹកចិត្ត និងជួយជ្រោមជ្រែង។
ថ្មីៗនេះ Baifern បានបង្ហោះរូបភាពលក្ខណៈជាគូស្នេហ៍ដំបូង បន្ទាប់ពីមានដំណឹងស្នេហាលេចឡើង ធ្វើឲ្យអ្នកគាំទ្រហោរកញ្ចៀវ។ ទោះបីគ្រាន់តែជាការផ្សព្វផ្សាយរឿងភាគបន្ត ដែលត្រៀមចាក់បញ្ចាំងម្តងទៀតនៅប៉ុស្ដិ៍លេខ៣ ប៉ុន្តែអ្នកគាំទ្រលើសពីមួយរយភាគរយទៅទៀត។
គ្រាន់តែ Baifern បង្ហោះសារនៅលើ IG ពីការចាក់ផ្សាយរឿងភាគថ្មី ជាមួយរូបភាពជាគូស្នេហ៍ ហើយប្រាប់ឲ្យអ្នកគាំទ្រកុំភ្លេចតាម ឃើញថាអ្នកគាំទ្រមិនសូវចាប់អារម្មណ៍រឿងភាគប៉ុន្មានទេ បែរជាចាប់អារម្មណ៍លើរូបភាពគូស្នេហ៍នេះទៅវិញ។
ខាងអ្នកគាំទ្រភ្លូកទឹកភ្លូកដីបញ្ចេញមតិដូចជា Wow, Boom ម៉េចៗក៏អស់ចិត្តដែរ បង្ហោះរូបគូស្នេហ៍ ម៉េចក៏មិនបង្ហោះ Pre-wedding អូយម៉េចក៏អៀនម្ល៉េះ So cuteeee ។ល៕ ប្រភព៖ បរទេស