ជួយគាំទ្រអំពើល្អ! ឃើញស្ត្រីម្នាក់មកសំពះសុំថ្នាំអោយកូនឈឺ គ្រូពេទ្យម្នាក់ក៏បានអោយថ្នាំដោយមិនគិតលុយ សូម្បីតែមួយរៀល

គ្រូពេទ្យចិត្តបុណ្យម្នាក់ បានធ្វើរឿងដ៏គួរអោយគោរពមួយ ដោយផ្តល់ថ្នាំអោយទៅស្ត្រីម្នាក់ដោយមិនគិតលុយមួយរៀលតែម្តង។

0
46
Loading...

កន្លងមកឃើញថាមានប្រជាជនខ្មែរ ភាគច្រើនរិះគន់ច្រើនទៅលើអ្នកប្រកបការងារវិជ្ជាជីវៈជាពេទ្យ ប្រសិនជាគ្រូពេទ្យធ្វើអំពើល្អមិនសូវជាមានអ្នកគាំទ្រប៉ុន្មានទេ តែបើមានគ្រូពេទ្យដែលមានកំហុសវិញ គឺច្បាស់ណាស់ Share ភ្លូកទឹកភ្លូកដីតែម្តង។

គ្រូពេទ្យចិត្តធម៍ និងស្ត្រីដែលមកសុំថ្នាំ

ជាការពិតណាស់ គ្រូពេទ្យល្អ ធ្វើការ​ម៉ឺងម៉ាត់ មានចិត្តមេត្តា ប្រាកដជាមិនខ្វះទេ ប៉ុន្តែពួកគាត់គ្រាន់តែមិនចង់បញ្ចេញមុខមាត់ប៉ុន្មាននោះទេ ដោយសារតែអំពើល្អដែលគាត់ធ្វើ គឺដោយសារតែការអាណិតអាសូរ ឬឃើញមនុស្សមានទុក្ខ ត្រូវការជំនួយប៉ុណ្ណោះ។

ជាក់ស្តែង ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ Meak Mayer បានបង្ហាញពីករណីគ្រូពេទ្យចិត្តបុណ្យម្នាក់ បានធ្វើរឿងដ៏គួរអោយគោរពមួយ ដោយផ្តល់ថ្នាំអោយទៅស្ត្រីម្នាក់ដោយមិនគិតលុយមួយរៀលតែម្តង។ ដំបូងឡើង មានស្ត្រីម្នាក់បានមកលើកដៃសំពះសុំថ្នាំគ្រូពេទ្យ ដោយសារកូនគាត់ក្តៅខ្លួន ភ្លាមៗនោះគ្រូពេទ្យបានសួរពីអាការៈ ហើយអោយថ្នាំទៅស្ត្រីនោះ ហើយនិយាយថា យកថ្នាំទៅអោយកូនលេបចុះមិនអីទេ៕

ប្រភព៖ Meak Mayer