បុរសម្នាក់ចេញមុខប្រតិកម្ម មតិរិះគន់ ពាក្យថាកំហុសអ្នករៀបចំ ដែលបណ្តាលអោយក្មេងប្រុសប្រណាំងកង់​ថ្ងៃមុន ត្រូវវង្វេងក្នុងព្រៃ

គណនីហ្វេសប៊ុកមួយ បានចេញមុខប្រតិកម្មចំពោះការរិះគន់ថា អ្នករៀបចំការប្រណាំងកង់អសមត្ថភាព​ ធ្វើក្មេងបុរសថ្ងៃមុនវង្វេងផ្លូវ។

0
69
Loading...

នៅពេលថ្មីៗកន្លងទៅ មានក្មេងប្រុសប្រណាំងកង់ម្នាក់បានបាត់ខ្លួន ក្នុងពេលប្រណាំងកង់នៅឯគិរីរម្យ ដែលធ្វើអៅយសាច់ញាតិនាំគ្នាស្វែងរក រហូតដល់មានការរិះគន់ដល់អ្នករៀបចំកម្មវិធីថា អសមត្ថភាព​ មិនមានបទពិសោធន៍រៀបចំ ទើបធ្វើអោយមានរឿងបែបនេះកើតឡើង។

ដោយឡែក ឆ្លើយតបចំពោះរឿងនេះ គណនីហ្វេសប៊ុក Makara Seng បានចេញមុខប្រតិកម្មចំពោះការរិះគន់បែបនេះថា អ្នករៀបចំកម្មវិធីនេះ គឺពូបារាំងម្នាក់ ដែលលោកបានជួយវិស័យកីឡាកង់ម៉ូតូនេះ​ នៅក្នុងប្រទេសខ្មែរជិត៣០ឆ្នាំហេីយ។ លោកមានបទពិសោធន៍ ជាប្រធានរៀបចំកីឡាប្រណាំងកង់នៅគីរីរម្យនេះ​ តាំងពី​២០០៣ មកដល់ពេលនេះ​ លេីកនេះមានកីឡាករជិះខុសផ្លូវម្នាក់ឯង​ ធ្វេីអោយគាត់ចេញទៅទាំងជង្គុងគាត់កំពុងមានរបួស​ បណ្តាលអោយដួលរបួសលេីសដេីម​ នេះជាទឹកចិត្តអ្នករៀបចំ​ ប៉ុន្តែមិនត្រូវបានអ្នកផ្សេងអោយតម្លៃ។

ពូបារាំង អ្នករៀបចំកម្មវិធី
ពូបារាំង អ្នករៀបចំកម្មវិធី (មួយក្រហម)
របួសជើងមិនទាន់ជា កាន់តែធ្ងន់ជាងមុន

យ៉ាងណាមិញ ក៏មានមតិជាច្រើន បាននិយាយថា មុននឹងរិះគន់ទៅលើវិស័យអ្វីមួយគួរតែសិក្សាអោយបានច្បាស់ពីប្រភព និងមូលហេតុសិន ពេលខ្លះការគិតឃើញកំហុសមួយជ្រុង គឺប្រាកដជាមិនដូចអ្វីដែលយើងឃើញទាំងស្រុងនោះឡើយ៕

ប្រភព៖ Makara Seng