ខាត់ វៃហាំង គឺជាតារាសម្តែងជួរមុខក្នុងប្រទេសកម្ពុជាម្នាក់ ដែលមានឈ្មោះបោះសម្លេងខ្លាំងមិនធម្មតា ដែលកន្លងមកលោកធ្លាប់បង្ហាញខ្លួនក្នុងខ្សែភាពយន្តច្រើនរាប់មិនអស់ ដូចជារឿង សង្គ្រាមបងប្អូន គ្រូពេទ្យខ្ញុំជាដើម។ តាមរយៈបទពិសោធន៍សម្តែងជាច្រើនឆ្នាំ និងការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពមិនឈប់ឈរ ដែលធ្វើអោយលោកអាចវិវត្តន៍ខ្លួនទៅមួយកម្រិតៗ សូម្បីតែរៀមច្បងសិល្បៈក៏កោតសរសើរលោកមិនដាច់ពីមាត់ផងដែរ។

ដោយឡែក ម្សិលមិញនេះ តារាសម្តែងវៃហាំង បានដឹកដៃគូស្នេហ៍ សុីន យូប៊ីន ទៅទទួលពានរង្វាន់កម្មវិធី Thailand Digital Awards ក្នុងឆ្នាំ២០២២ ដែលពានទាំងនោះមានដូចខាងក្រោមនេះ៖
- ពានរង្វាន់ តួឯកប្រុសនិរន្ត៍ ២០២២
- ពានរង្វាន់ តួឯកស្រីនិរន្ត៍ ២០២២
- ពានរង្វាន់ ដៃគូរឆ្នើមរបស់ស្ថានីយទូរទស្សន៍កម្ពុជា ២០២២







យ៉ាងណាមិញ សូមចូលរួមគាំទ្រ ដល់តារាប្រុសរូបនេះ ដែលមានសមត្ថភាពគ្រប់ក្នុងការកាន់ពានរង្វាន់ទាំងនេះបាន នេះគឺមិនមែនជារឿងងាយស្រួល ដែលគ្រប់តារាទាំងអស់អាចធ្វើបាននោះឡើយ៕