Loading...
ម្សិលមិញនេះ លោកខាត់ វៃហាំង បានដឹកដៃសុីន យូប៊ីន មកទទួលពានរង្វាន់នៅប្រទេសថៃ ដែលមានពានរង្វាន់ដូចជាតួឯកប្រុសស្រីនិរន្ត៍ ឆ្នាំ២០២២ និងពានរង្វាន់ដៃគូរឆ្នើមរបស់ស្ថានីយទូរទស្សន៍កម្ពុជាឆ្នាំ២០២២ ដែលនេះគឺជាសមិទ្ធផលដែលលោកបានខិតខំប្រឹងប្រែងនាពេលកន្លងមក។


ដោយឡែក នៅថ្ងៃនេះ ខាត់ វៃហាំង បានបង្ហោះរូបភាព ជាមួយនឹងសុីន យូប៊ីន បានបន្តដឹកដៃគ្នា មកប្រមូលពានរង្វាន់២ទៀតហើយនៅក្នុងកម្មវិធី THE BEST OF K-BEAUTY AWARD ២០២២កូរ៉េ នៅក្នុងប្រទេសថៃ (ថ្ងៃទទួលពានថ្ងៃច័ន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២)



យ៉ាងណាមិញ សូមចូលរួមអបអរសាទរដល់ តារាប្រុសស្រីគូស្នេហ៍ទាំងពីរ ដែលទទួលបានពានរង្វាន់ ស័ក្ដិសមនឹង សមត្ថភាពពិតៗ ដែលអ្នកទាំងពីរប្រឹងប្រែងកន្លងមក៕