ក្រសួងសុខាភិបាល ផ្តាំអោយប្រជាពលរដ្ឋ ប្រយ័ត្នខ្លួនពីជំងឺផ្សេងៗ ជាពិសេសកូវីដ១៩ ក្នុងរដូវរងារ

ក្រសួងសុខាភិបាល បានជូនដំណឹងទៅកាន់ប្រជាជនអោយចេះថែរក្សាសុខភាព ជៀសឆ្ងាយពីជំងឺកូវីដ១៩ ​នៅក្នុងរដូវរងារ។

0
40
Loading...

ក្នុងពេលនេះ ក្រសួងសុខាភិបាល បានជូនដំណឹងទៅកាន់ប្រជាជនអោយចេះថែរក្សាសុខភាព ជៀសឆ្ងាយពីជំងឺកូវីដ១៩ ​នៅក្នុងរដូវរងារ។

ដោយឡែក ក្នុងរដូវរងារពីខែធ្នូដល់ខែមករា ជំងឺផ្លូវដង្ហើម ឬអាល់លែកហ្សី​ អាចកើតឡើងខ្លាំងជាងជាងគេ ហើយក្រៅពីនេះកូវីដ១៩ ក៏ហាក់បីដូចជានៅក្បែរខ្លួនយើងនៅឡើយផងដែរ មិនទាន់រំកិលខ្លួនទៅឆ្ងាយប៉ុន្មាននោះទេ ដែលនេះទាមទារអោយយើងត្រូវគោរពក្បួនអនាម័យ៣កុំ៣ការពារ តាមការអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាមេត្តា ថែរក្សាសុខភាព អោយបានមាំមួន ដើម្បីការពារខ្លួនឯង សង្គម និងមនុស្សជាទីស្រឡាញ់ដែលនៅក្បែរខ្លួនយើងផងដែរ៕

ការប្រកាសរបស់ក្រសួងសុខាភិបាល
ការប្រកាសរបស់ក្រសួងសុខាភិបាល
ការប្រកាសរបស់ក្រសួងសុខាភិបាល