ថ្មីនេះលោកស្នងការដ្ឋាននគរបាលខេត្តកំពត បានច្រានចោលពាក្យចចាមរ៉ាម ដែលកញ្ញា អាណារ៉ូស បាននិយាយថា លោក បានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ឆាតទៅខ្លួន នៅក្នុងបណ្តាញសង្គម Telegram នាពេលកន្លងមកនេះ។

ជាក់ស្តែង យោងតាមគណនីទំព័រផ្លូវការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានច្រានចោលចំពោះសារ ដែលតារាសម្តែង អាណារ៉ូស បានសរសេរថាលោក ប្រើប្រាស់ពាក្យសម្តីមកនាងថា សុីនំអោយលុយ ដែលនេះគឺធ្វើឲ្យប៉ះពាល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ ទាំងដែលលោកមិនដឹងរឿងអ្វីសោះ។ ក្នុងសារដែលលោកស្នងការខេត្តបាត់ដំបង បានសរសេរថា សូមជំរាបទៅកញ្ញា អាណារ៉ូស ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញាតាម Telegram ដែរ ហើយលេខខាងលើនោះមិនមែនជាលេខទូរសព្ទ័របស់ខ្ញុំដែរ។ មានជនអនាមិកបានយករូបខ្ញុំទៅបង្កើតជា Telegram ដើម្បីឆាតទៅកញ្ញា ឬទៅអ្នកដ៏ទៃផ្សេងទៀតក្នុងគោលបំណងអាក្រក់ណាមួយ ។ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះបញ្ហាអ្វីមួយដែលបានកើតឡើងចំពោះលេខទូរសព្ទ័ខាងលើដែលយករូបខ្ញុំទៅបង្កើតជា Telegram និងសូមអោយកញ្ញា អាណារ៉ូស លុបសារដែលកញ្ញាបានសរសេរនៅក្នុងហ្វេសប៊ុក របស់កញ្ញាចេញជៀសវាងការយល់ច្រលំណាមួយមកលើរូបខ្ញុំ និងធ្វើអោយប៉ៈពាល់មកលើកិត្តិយសរបស់ខ្ញុំ។


យ៉ាងណាមិញ លោកស្នងការដ្ឋាននគរបាលខេត្តកំពត នឹងចាត់វិធានការតាមផ្លុវច្បាប់ចំពោះជនអនាមិក ដែលយករូបរបស់លោកទៅប្រើប្រាស់ ដើម្បីចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក៕