កុំចេះតែហ៊ាន! កញ្ញារ៉ូស សុំទោសទៅកាន់ លោកស្នងការខេត្តកំពត យ៉ាងសុភាព ក្រោយពីបានបង្ហោះសារវាយប្រហាររួចមក

កញ្ញារ៉ូស បានធ្វើការសុំទោសជាសារធារណៈ ចំពោះកំហុសឆ្គងដែលកញ្ញា បានបង្ហោះសារវាយប្រហារទៅ លោកស្នងការដ្ឋាននគរបាលខេត្តកំពត។

0
133
Loading...

ថ្មីៗនេះកញ្ញារ៉ូស បានធ្វើការសុំទោសជាសារធារណៈ ចំពោះកំហុសឆ្គងដែលកញ្ញា បានបង្ហោះសារវាយប្រហារទៅ លោកស្នងការដ្ឋាននគរបាលខេត្តកំពត ដោយមិនសិក្សាអោយបានច្បាស់លាស់សិន ដែលនេះធ្វើអោយប៉ះពាល់កិត្តិយសយ៉ាងខ្លាំងដល់រូបលោកផងដែរ។

អាណារ៉ូស
អាណារ៉ូស
លោក​ ស្នងការខេត្តកំពត
លោក​ ស្នងការខេត្តកំពត

 

ដោយឡែក យោងតាមគណនីរបស់ កញ្ញា អាណារ៉ូស បានសរសេររៀបរាប់ពីកំហុសដែលខ្លួនបានធ្វើឡើង ដោយអចេតនាទៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា នាងខ្ញុំសូមលុបរូបដែលខ្ញុំបានបង្ហោះពីម្សិលម៉ិញ ដោយសារតែនាងខ្ញុំមិនដឹងថារូបនឹងជារូបរបស់លោក ស្នងការខេត្តកំពត ហើយមានជនខិលខូចយករូបគាត់ដាក់ក្នុង Profile Telegram ហើយឆាតមកនិយាយពាក្យមិនសមរម្យលើនាងខ្ញុំ ទើបនាងខ្ញុំយកឆាតនឹងទៅផុស។ នាងខ្ញុំសូមអភ័យទោសចំពោះលោកស្នងការខេត្តកំពតផង ដែលបានយករូបលោកទៅបង្ហោះ ដោយសារតែខ្ញុំមិនដែលស្គាល់លោក។ នាងខ្ញុំសង្ឃឹមលោកស្នងការអភ័យទោសដល់នាងខ្ញុំ។ នាងខ្ញុំសូមគោរពជូនពរលោកស្នងការព្រមទាំងក្រុមគ្រួសារឲ្យទទួលបានសុខភាពល្អបរិបូណ៌កម្លាំងខ្លាំងក្លាប្រាជ្ញាវាងវៃនឹងទទួលបានជោគជ័យគ្រប់ភារកិច្ច។

សារដែលអាណារ៉ូស បានបង្ហោះ

យ៉ាងណាមិញ ពេលនេះ ខាងកញ្ញា អាណារ៉ូស ក៏លុបសារចោល និងសុំទោសទៅកាន់លោកស្នងការផងដែរ ​អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាជ្រាបជាព័ត៍មាន៕