ផ្អែមល្ហែមលើសកំលោះក្រមុំ គូស្នេហ៍ល្មមៗអែបកៀន! តារាវ័យចំណាស់ Nok Jariya Anfone បើកបេះដូងបង្ហាញស្នេហាផ្អែមល្ហែម បញ្ចេញកាដូខួបកំណើតដ៏ប្រណិតពី ពីម្ចាស់ចិត្តម្ចាស់បេះដូង Jonhny

0
38
Loading...

គូ​ជីវិត​ដ៏​ផ្អែមល្ហែម​មួយ​គូ​ទៀត​ដែល​គ្មាន​ដំណឹង​អាក្រក់​សម្រាប់​គូស្នេហ៍​ តារា​សម្តែង​វ័យ​ចំណាស់ «​ណុ​ក ច​រិ​យា អាន​ហ្វូ​ន (Nok Jariya Anfone)​» និង​ស្វាមី «​ច​ន​នី អាន​ហ្វូ​ន (Johnny Anfone)​» យើង​ឃើញ​ថា​អ្នក​ទាំង​ពីរ​តែង​មាន​ភាព​ផ្អែមល្ហែម​ជា​ញឹក​ញាប់​តាម​បណ្តាញ​សង្គម Instagram មាន​កាដូ​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​គ្រប់​ពិធីបុណ្យ គ្រប់​ឱកាស ​។​

​ថ្មីៗ​នេះ​កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃខួបកំណើតរបស់ ណុក ដែលឈានចូលអាយុ ៥៧ ឆ្នាំ។

តារាប្រុស ចននី បោះលុយទិញនាឡិកាទំនើបឲ្យ ណុក បង្ហោះ​លើ Instagram @jariya.anfone បង្ហាញពីពេលវេលាដ៏ផ្អែមល្ហែមជាមួយនាឡិកាប្រណីត។

ក្នុងនោះដែរ គាត់មកជាមួយសារសរសេរថា “អរគុណ ចន មិនចាស់ អត់ចាស់ ២ឆ្នាំក្រោយ ទទួលបានប្រាក់ឧបត្ថម្ភមនុស្សចាស់ ហាសហា ហាហាហាហាហាហាហា” ហើយ​មាន​មតិ​ជា​ច្រើន​បាន​ចូល​រួម​ជូនពរ​ថ្ងៃ​កំណើត​ដល់​តារា​ស្រី ​ណុក ជា​ច្រើន៕ ប្រភព៖ បរទេស