វាពិតជាឆ្នាំមាសរបស់នាង នោះជាតារាចិនដ៏ល្បីឈ្មោះ Zhao LuSi ដែលបានឈ្នះពានរង្វាន់តារាសម្តែងឆ្នើមប្រចាំឆ្នាំ។ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ WEIBO TV & INTERNET VIDEO SUMMIT 2022 ។
«ត្រឹមឈ្នះប៉ុណ្ណេះ នោះមិនទាន់គ្រប់គ្រាន់ទេសម្រាប់ការសម្ដែងរបស់ Zhao Lusi»
ថ្មីៗនេះ អ្នកគាំទ្របានចែករំលែកបទសម្ភាសន៍ជាមួយ Zhao Lusi វ័យ ២៤ ឆ្នាំនៅក្នុងទស្សនាវដ្តី Madame Figaro (China) ចេញផ្សាយខែធ្នូ ឆ្នាំ២០២២ ដោយនិយាយអំពីតួនាទីរបស់ ‘Sang Zhi’ ដែលជាវីរនារីក្នុងរឿងភាគ “លួចលាក់ ស្រលាញ់អូនដឹង (偷偷藏不住)” ។
«សូម្បីតែពាក់ឯកសណ្ឋានសិស្សក្នុងឈុតនេះក៏មើលទៅស្រស់ស្អាត និងស័ក្ដិសមផងដែរ ប៉ុន្តែខ្ញុំក៏មានអារម្មណ៍ថា នាងកាន់តែក្មេងទៅហើយ។ ពាក់ឯកសណ្ឋានសាលាបែបនេះទៀត ហឺយ រឹតតែមិនបាច់និយាយ»។
រឿងនេះធ្វើឱ្យមនុស្សជាច្រើនរំពឹងទុក នៅពេលអនាគតថា នាងនឹងមិនទទួលយករឿងភាគសាលាទៀតទេ ហើយរឿងភាគ ‘Secretly Love You Know’ អាចជារឿងចុងក្រោយដែលនាងស្លៀកឯកសណ្ឋានសាលា៕ ប្រភព៖ បរទេស