នាពេលថ្មីៗនេះ រឿងគ្រោះថ្នាក់ចរាចរណ៍បង្កអោយទារកបាត់បងជីវិត និងមនុស្សពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ ហើយបញ្ចប់រឿងដោយបង់សំណងត្រឹមតែ២៥០០ដុល្លារនោះ លោក ទេព ប៉ុន ដែលជាអ្នកសារព័ត៍មានមួយរូបក៏បានទម្លាយរឿងរ៉ាវអយុត្តិធម៍មួយដែលលោកធ្លាប់ជួបកាលជិត២០ឆ្នាំមុន។

ដោយឡែក យោងតាមការបញ្ជាក់របស់សារព័ត៍មានរូបនេះបានបញ្ជាក់ដំណើរដើមទងរបស់លោក ទោះបីជារឿងអតីតកាលមែន ប៉ុន្តែវានៅដិតដាមជាប់ក្នុងអារម្មណ៍លោកដដែល កាលពីជិត២០ឆ្នាំមុនឪពុករបស់លោកក៏ធ្លាប់ជួបនូវករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលអោយគាត់ត្រូវបានស្លាប់បាត់បង់ជីវិតដែរ ហេតុការណ៍ដ៏គួរអោយតក់ស្លុតនោះគឺបានកើតឡើងនៅក្នុងក្រុងព្រះសីហនុ ដោយសិស្សសាលាស្រីមួយរូបបានជិះម៉ូតូមួយគ្រឿងមកបុកគាត់ពីក្រោយ ដែលបណ្ដាលអោយគាត់ត្រូវបានស្លាប់យ៉ាងគួរអោយអាណិតជាទីបំផុត អ្វីដែលគ្រួសារលោកកាន់តែឈឺចាប់ជាទីបំផុតនោះគឺ ជនបង្កមានឪពុករបស់គេមានខ្សែខ្នងបក្ខពួកសុទ្ធតែជាអ្នកធំ គេបានគម្រាមកំហែងអោយក្រុមគ្រួសាររបស់លោកត្រូវសងសំណងទៅកាន់គេវិញទៀត អ្នកធ្លាប់ជួបទេីបដឹងថាវាឈឺចាប់ប៉ុណ្ណា នេះបើលោក ទេព ប៉ុនបានលើកបញ្ជាក់ដូច្នេះ។

យ៉ាងណាមិញ ប្រជាពលរដ្ឋក៏បានសម្តែងពីអារម្មណ៍ឈឹឆ្អាល និងងឿងឆ្ងល់នៅពេលដែល រឿងរ៉ាវរបស់បុរសដែលបុកគេដល់ស្លាប់ស្ងាត់ជ្រាបបែបនេះ៕
