Lisa សមាជិក ក្រុម BLACKPINK គឺជាតារាស្រី K-Pop ដែលត្រូវបានទទួលស្គាល់ និងចូលចិត្តបំផុតទូទាំងពិភពលោក ហើយវាងាយស្រួលមើលពីមូលហេតុ។
បច្ចុប្បន្នក្រុម BLACKPINK កំពុងនៅលើជើងហោះហើរអឺរ៉ុបនៃ ដំណើរទេសចរណ៍ពិភពលោក BORN PINK របស់ពួកគេ ហើយកម្មវិធីបានបញ្ចប់នាពេលថ្មីៗនេះគឺនៅទីក្រុងប៉ារីស កូប៉ិនហាក និងប៊ែរឡាំង។
សមាជិកស្រីទាំងបួននាក់នេះ បានរួមគ្នាក្នុងការប្រគំតន្ត្រីទេសចរណ៍ពិភពលោកចំនួន ៤៥ លើករបស់ពួកគេ។ សមាជិកនីមួយៗត្រូវបានទទួលស្គាល់ពីទេពកោសល្យ ជំនាញវិជ្ជាជីវៈ និងការសម្ដែងដ៏អស្ចារ្យនៅលើឆាកខ្នាតធំ។
ទន្ទឹមនឹងការសម្តែងបទចម្រៀងល្បីៗជាក្រុម សមាជិកម្នាក់ៗត្រូវបានអ្នកគាំទ្រ និងចាប់អារម្មណ៍ជាមួយនឹងការសម្ដែងទោលផ្ទាល់ខ្លួនផងដែរ។
សម្រាប់ការសម្ដែងទោលរបស់ Lisa សមាជិកក្រុម BLACKPINK ដែលមានទេពកោសល្យសម្តែងបទចម្រៀង “LALISA” និង “Money” របស់នាង ថែមទាំងរាំក្បាច់ជាមយយបង្គោលដ៏គួរឱ្យទាក់ទាញផងដែរ។
LISA POLE DANCING IN PARIS 🥵 pic.twitter.com/drzB1ICPx5
— 츄바 🙈💕 (@blackpinkbabo) December 11, 2022
សមាជិកទាំងបួននាក់បានធ្វើដំណើរកម្សាន្តជុំវិញពិភពលោកជាច្រើនដងហើយកាលពីពេលថ្មីៗនេះ Lisa បានរីករាយដោយសារហេតុផលមិននឹកស្មានដល់។
ជំនួសឱ្យការរីករាយសម្រាប់ស្ទីលរ៉េបមិនគួរឱ្យជឿរបស់នាង…
the crowd are hyped and wild when lisa rap in PINK VENOM
BERLIN LIEBT LALISA
BLACKPINK IN GERMANY#BORNPINKinBerlinDay1 pic.twitter.com/HJgxGhJg1R— COOPER (@super_manoban) December 19, 2022
… ឬជំនាញរាំដ៏ប៉ិនប្រសប់របស់នាង…
everybody Let’s goo
BERLIN LIEBT LALISA #LISA #MONEY pic.twitter.com/FiZZd0jgMv
— liliworld (@Iiliworld) December 19, 2022
… ឬស្ទីលបំបែកដ៏គួរឱ្យច្រណែនរបស់នាងក្នុងនាមជាមហាក្សត្រីរបស់ Celine ដែលទាំងអស់នេះនាងធ្លាប់បានល្បីល្បាញពីមុនមក…
… នាងកំពុងល្បីពេញពិភពលោកសម្រាប់រូបថតមួយសន្លឹកនៃរូបភាពរបស់នាងតែម្នាក់ឯង។
នៅក្នុងរូបថតដ៏ល្បី Lisa បង្ហាញឱ្យមានការយកចិត្តទុកដាក់ ខណៈដែលនាងតែងខ្លួននៅលើឆាកក្នុងទីក្រុងប៉ារីស ដោយបង្ហាញពីរូបរាងស្រឡូន ខ្ពស់ស្រឡះ ក្នុងទម្រង់ចំហៀងដ៏ស្រស់ស្អាតរបស់នាង។
អ្នកនិយមលេងអ៊ីនធឺណិតពិតជាភ្ញាក់ផ្អើដោយឃើញថា Lisa រូបរាងរបស់នាងពិតជាស្រឡូនតូចខ្លាំង។
អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េបានបង្ហោះរូបថតទាំងនោះឡើងវិញ នៅលើបណ្ដាញសង្កមដ៏ពេញនិយមមួយ ដែលរូបភាពរបស់នាងត្រូវបានប្រៀបធៀបទៅនឹងភាពឥតខ្ចោះ ហើយនាងត្រូវបានគេប្រដូចទៅនឹងតួអង្គ AI ។
Lisa's silhouette screamssss BARBIE 💓
I vote #LISA for Asian Celebrity of the Year #ACOTY2022 #NETIZENSREPORT #ACOTY2022LISA @thenreport pic.twitter.com/M7FPk4qAcN
— LALICE UPDATES l FAN ACCOUNT (@LaliceUpdates) December 16, 2022
អ្នកលេងអ៊ីនធឺណិតម្នាក់ទៀតបានចោទសួរថាតើកម្ពស់របស់នាងពិតជាមាន ១៦៦ សង់ទីម៉ែត្រមែនឬទេ? ព្រោះរាងរៅររបស់នាង ដូចតារាម៉ូដែល មិនសមថាកំពស់ក្រោម ១៧០សង់ទីម៉ែត្រនោះទេ៕ ប្រភពពី៖ allkpop
lisa really has no flaws at all even her silhouette is this pretty pic.twitter.com/hqkvkcbdeL
— ✮ (@xuxilalice) December 16, 2022