ចេះហេងមិ​នមានគ្រោះថ្នាក់! បុរសម្នាក់ជិះបុកសុនខ នៅតាមផ្លូវល្បឿនលឿន ខ្ទេចរថយន្តយ៉ាងដំណំ

ប្រជាពលរដ្ឋធ្វើដំណើរជួបគ្រោះថ្នាក់ចរាចរណ៍ ក្រោយឆ្លងកាត់ផ្លូវល្បឿនលឿន ភ្នំពេញ ទៅក្រុងព្រះសីហនុរួចមក។

0
35
Loading...

នាពេលថ្មីៗនេះ ក្រោយពីមានផ្លូវល្បឿនលឿន ដែលបើកអោយប្រើប្រាស់រួចមក ឃើញមានប្រជាពលរដ្ឋធ្វើដំណើរយ៉ាងច្រើនកុះករ ប៉ុន្តែអ្នកដំណើរដែលឆ្លងកាត់ទីនេះច្រើនតែបញ្ជាក់ថា ផ្លូវនេះសម្បូរសត្វសុនខរត់ឆ្លងកាត់ជាហូរហែ។

ផ្លូវល្បឿនលឿន

ដោយឡែក មានគណនីហ្វេសប៊ុកមួយឈ្មោះ ជា សុខគង់ បានបញ្ជាក់ពីស្ថានភាពរថយន្តរបស់ខ្លួន ក្រោយជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដោយមានសុនខរត់កាត់ផ្លូវពេលយប់ ទើបធ្វើអោយលោកបុកដោយអចេតនា ចំណែករថយន្តក៏ខូចខាតបាក់កាងផ្នែកមុខយ៉ាងដំណំផងដែរ។

ការលើកឡើងរបស់ម្ចាស់រថយន្ត

គួររម្លឹកដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលមានអ្នកជិះតាមផ្លូវនេះជួបរឿងសត្វរត់ចូលផ្លូវ សង្ឃឹមថាក្រុមហ៊ុននឹងមានដំណោះស្រាយជូនប្រជាជនឆាប់ៗ៕

រថយន្តដែលរងការខូចខាត