មាសសុទ្ធ​មិនខ្លាចភ្លើង ចំណេះពិតឥតបន្លំ! យុវជនម្នាក់ប្រឡងមួយបន្ទប់តែឯង លទ្ធផលបាននិទ្ទេសA

បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិម្នាក់ទទួលនិទេ្ទសA ស្របពេលដែលមួយបន្ទប់គឺមានតែម្នាក់ឯងប៉ុណ្ណោះ។

0
95
Loading...

ថ្មីៗនេះ មានបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិម្នាក់ទទួលនិទេ្ទស A ស្របពេលដែលមួយបន្ទប់គឺមានតែម្នាក់ឯងប៉ុណ្ណោះ។

ដោយឡែក បេក្ខជនរូបនេះ មានឈ្មោះថា ហៃ ពុទ្ធិ ភេទប្រុស បានម​កប្រឡងយកសញ្ញាប័ត្របាក់ឌុប ដោយក្នុងបន្ទប់ដែលគេប្រឡង គឺមានតែម្នាក់ឯងគត់ ប៉ុន្តែពឹងផ្អែកទៅលើសមត្ថភាពផ្ទាល់ខ្លួនបេក្ខជនចិត្តសឿងម្នាក់​នេះ អាចយកឈ្នះឧបសគ្គបានដោយបានលទ្ធផលនិទ្ទេសរួមA ដែលលទ្ធផលមួយនេះគឺល្អឥតខ្ចោះតែម្តង។

យ៉ាងណាមិញ សូមចូលរួមអបអរសាទរដល់ ពុទ្ធិ ចំពោះលទ្ធផល និងការខិតខំប្រឹងប្រែងនាពេលកន្លងមកនេះ៕

បេក្ខជនដែលប្រឡងម្នាក់ឯង