ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវសម្រាប់អ្វីដែលអ្នកជ្រើសរើ សូមសម្លឹងមើលរូបបន្ទាប់មកនិយាយក្នុងចិត្តរបស់អ្នកថា សូមបង្ហាញនូវអ្វីដែលអាចកើតឡើងនាពេលអនាគត ឬប្រើអារម្មណ៍ស្មឹងស្មាតរយៈពេលខ្លីទៅលើរូប តើរូបណាដែលទាក់ទាញចិត្តអ្នកបំផុត។
ព្រះច័ន្ទពណ៌ផ្កាឈូក
អ្នកជាមនុស្សដែលមានញ្ញាណទី៦ខ្លាំង អារម្មណ៍រវើរវាយច្រើន ជាមនុស្សចូលចិត្តលង់ក្នុងក្ដីស្រមៃ ហើយតែងតែជឿជាក់លើវិចារណញាណរបស់ខ្លួនឯង។ នៅពេលណាដែលអ្នកត្រូវការធ្វើការជ្រើសរើស ឬត្រូវកំណត់ធ្វើនូវរឿងអ្វីមួយ សូមគិតពីរដងមុនពេលប្រើវិចារណញាណរបស់អ្នក។
នេះនឹងធានាឲ្យអ្នកនូវភាពជោគជ័យផ្នែកហិរញ្ញវត្ថុ និងទទួលបានភាពត្រឹមត្រូវច្រើនជាង ៧០%។ ការខិតខំធ្វើការ និងយកចិត្តទុកដាក់លើរបៀបដែលអ្នកធ្វើការសម្រេចចិត្ត នឹងនាំមកជូនអ្នកនូវរង្វាន់ជាលុយកាក់មាសប្រាក់ដ៏មានតម្លៃនាពេលអនាគតដ៏ខ្លីខាងមុខនេះ ក៏ដូចជាស្នេហាដ៏ល្អសម្រាប់ឆ្នាំថ្មីចំពោះអ្នកដែលគ្មានគូ សម្រាប់អ្នកមានគូនឹងនាំមកនូវក្ដីសុខជាងមុន។
ព្រះចន្ទព៌ណខៀវ
ព្រះច័ន្ទពណ៌ខៀវរំលឹកអ្នកកុំឱ្យប្រថុយនឹងរឿងហិរញ្ញវត្ថុ ឬទំនាក់ទំនងស្នេហាដែលមិនបានគ្រោទុករបស់អ្នក។ ប្រសិនបើអ្នកចង់ធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែស៊ីជម្រៅ ឬធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកប្រសើរឡើង កុំទុកឱ្យខ្លួនអ្នកស្ថិតក្នុងស្ថានភាពអសកម្ម ឬគិតតែព្រមធ្វើ គួរតែចាប់ផ្ដើមដោយការពេញចិត្ត និងមានទំនុកចិត្ត ព្រោះអ្នកមានសមត្ថភាពគ្រប់គ្រាន់ និងបទពិសោធន៍ដើម្បីធ្វើវា។
នេះគឺជាពេលដែលអ្នកត្រូវថែរក្សាស្ថានភាពផ្លូវជីវិត និងផ្លូវចិត្តរបស់អ្នក ហើយត្រូវប្រាកដថា អ្នកបានរក្សាអ្វីៗឱ្យស្ថិតក្រោមការគ្រប់គ្រង និងប្រកបដោយការយល់ដឹងខ្ពស់។
ព្រះច័ន្ទពណ៌ស្វាយ
វានឹងមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងហិរញ្ញវត្ថុរបស់អ្នកនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ រាល់ការតាំងចិត្ត និងការលះបង់លើការងាររបស់អ្នកនឹងទទួលបានរង្វាន់តបស្នង ហើយអ្នកនឹងឈានទៅមុខក្នុងអាជីពរបស់អ្នក។
លើសពីនេះ អ្នកក៏មិនចាំបាច់ព្រួយបារម្ភអំពីទំនាក់ទំនងស្នេហារបស់អ្នកដែរ វានឹងធ្វើដំណើរយ៉ាងរលូនដោយមិនបានព្រាងទុក ។ អនាគតនឹងនាំឱ្យអ្នកក្លាយជាមនុស្សដែលគេចាប់អារម្មណ៍, សាទរ និងការឧស្សាហ៍ព្យាយាមជួយឲ្យអ្នកសម្រេចបំណងនាពេលខាងមុខ។ ដូច្នេះ សូមឆ្លៀតយកឱកាសនេះដើម្បីស្វែងយល់ពីចំណង់ដ៏ក្តៅគគុកពិតប្រាកដរបស់អ្នក នោះអ្នកនឹងរកឃើញផ្លូវដ៏ល្អនាពេលអនាគត។
*ព័ត៌មាននេះគឺសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ៕ ប្រភពពី៖ Fortune-teller