ពួកគេបានរៀបចំដំណើរកំសាន្ដសម្រាប់គូស្នេហ៍ពីរគូ ឡើងដល់ ដូយអៀវខាងជើង ទទួលយកខ្យល់អាកាសត្រជាក់ បញ្ចេញរូបភាពបែប រ៉ូមែនទិក បែបភាពជាអ្នកស្រុកស្រែចំការពេញរោង។
សម្រាប់គូស្នេហ៍ NY-MK គឺ ណាដិច គុហ្គីមីយ៉ា (Nadech Kugimiya), យ៉ាយ៉ា អ៊ុរ៉ាស់សាយ៉ា (Yaya Urassaya) និង ម៉ាក ព្រីន (Mark Prin), គីម គីមប៊ឺលី (Kim Kimberly) ក្នុងដំណើរកម្សាន្តនេះ យុវជនទាំងពីរ បានធ្វើការក្នុងតួនាទីជាងថតរូបផ្ទាល់ខ្លួនរបស់មិត្តស្រីបានយ៉ាងល្អ ដើម្បីផ្តិតយករូបភាពស្អាតៗរបស់តារាស្រីទាំងពីរជាមួយគ្នាយ៉ាងគាប់ចិត្ត។
ខណៈតារាស្រីទាំងពីរដែលជាមិត្តសម្លាញ់នាង យ៉ាយ៉ា និង គីមប៊ឺលី បង្ហោះរូបស្អាតពេញភ្នំយ៉ាងរីករាយ យ៉ាងមានក្ដីសុខ ពួកគេក៏បានលេងសើចជាមួយអ្នកគាំទ្រលួចលាក់ពីរបៀបធ្វើដំណើរតាមរយៈថតរូប៕ ប្រភព៖ បរទេស
Loading...