Loading...
នៅថ្ងៃនេះ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ បានប្រឡងជាប់សញ្ញាបត័្រមធ្យមសិក្សាបឋមភូមិជាស្ថាពររួចស្រេចហើយ ហើយចំណែកនិទ្ទេសដែលគេទទួលបានវិញគឺមិនណយនោះឡើយ។

ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់តារាចម្រៀង រូបស្រស់នេះវិញ បានបង្ហោះរូបភាពក្រដាសសន្លឹកលទ្ធផលប្រឡងបាក់ឌុបដោយរូបគេបានជាប់ទៅហើយ រីឯអ្វីដែលគួរអោយសរសើរជាងនេះទៀតនោះទៀតគឺ រូបគេមានភាពមម៉ាញឹកក្នុងអាជីពជាអ្នកចម្រៀងទៅហើយ ប៉ុន្តែអាចយកនិទ្ទេស C បានទៀត។

យ៉ាងណាមិញ ក៏សូមចូលរួមអបអរសាទរដល់ពេជ្រថៃ ដែលសម្រេចសមិទ្ធផល ប្រឡងចប់ជាស្ថាពរផងដែរ៕
