ដើម្បីគ្រួសារមានតែតស៊ូ! លទ្ធផលប្រឡងបាក់ឌុប របស់បេក្ខជនវ័យ៥៦ឆ្នាំ បានចេញហើយ

បេក្ខជនដែលមានវ័យចំណាស់ជាងគេ ៥៦ឆ្នាំ នៅទូទាំងប្រទេសកម្ពុជា សម្រាប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ បានចេញហើយ។

0
39
Loading...

បេក្ខជនដែលមានវ័យចំណាស់ជាងគេ នៅទូទាំងប្រទេសកម្ពុជា សម្រាប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិឆ្នាំ២០២២ លទ្ធផលបានចេញរួចហើយ។

បេក្ខជន បេក្ខជន ហែម សុីណាត

ដោយឡែក យោងតាមគណនីហ្វេសប៊ុកលោក Lav Tola Serey Sophorn បានសរសេរថា បេក្ខជន ហែម សុីណាត ដែលមានអាយុ៥៦ឆ្នាំ លេខតុ៤៩៤ មណ្ឌលសកលវិទ្យាល័យជាតិមានជ័យ បានប្រឡងធ្លាក់ហើយ ដោយលើកនេះអាចនិយាយបានថាគាត់ធ្វើមិនសូវជាបានល្អ ប៉ុន្តែគាត់នៅតែបង្ហាញជំហរយ៉ាងមុតមាំថាឆ្នាំក្រោយនឹងមកប្រឡងបន្តទៀត។

បេក្ខជន ហែម សុីណាត

យ៉ាងណាមិញ សូមជូនពរ អោយបេក្ខជន​ ហែម សុីណាត មានសុខភាពល្អ និងប្រឡងជាប់នៅឆ្នាំក្រោយ ដើម្បីបានធ្វើជាគ្រូបង្រៀនចំណេះទូទៅផងដែរ៕

ប្រភព៖ Lav Tola Serey Sophorn