បុរសជនជាតិហ្គាំប៊ីម្នាក់ឆ្លងសមុទ្រមេឌីទែរ៉ាណេតាមទូក និងម្តាយគ្មានការងារធ្វើដែលមានកូនពីរនាក់ ស្ថិតក្នុងចំណោមអ្នកដែលមានសេចក្តីរីករាយបំផុត បន្ទាប់ពីឆ្នោតដ៏ធំបំផុតរបស់ពិភពលោកត្រូវបានចែកចាយទូទាំងប្រទេសអេស្ប៉ាញ ។
សំបុត្រដែលគេរកបានច្រើនបំផុតដែលមានតម្លៃ ៣២៥.០០០ អឺរ៉ូ (ប្រហែល ៣៤៤.០០០ ដុល្លារ ) បន្ទាប់ពីបង់ពន្ធ ត្រូវបានលក់ក្នុងទីក្រុងជាច្រើនក្នុងប្រទេស។ នោះបាននាំឱ្យមានការប្រារព្ធពិធីដ៏អធិកអធម ដែលលាតសន្ធឹងពីទីក្រុង A Coruña នៅភាគពាយព្យ ដល់ទីក្រុង Almería នៅភាគខាងត្បូង។
នៅពេលដែលលេខត្រូវបានលេងនៅ Teatro Real ក្នុងទីក្រុងម៉ាឌ្រីដ ទស្សនិកជនបានត្រេកអរយ៉ាងខ្លាំងនៅពេលដែលពួកគេដឹងថាមានមនុស្សម្នាក់ក្នុងចំណោមអ្នកឈ្នះសំបុត្រ។
Perla Gavidia មានដើមកំណើតមកពីប្រទេសប៉េរូ ក្រោយមកបាននិយាយថានាងបានបាត់បង់ការងារនៅហាងកាហ្វេកាលពីពីរឆ្នាំមុន។ នាងបាននិយាយទាំងទឹកភ្នែកថា៖ «ខ្ញុំមានអារម្មណ៍ថារង្វាន់នេះនឹងមកដល់ខ្ញុំនៅថ្ងៃនេះ»។
លើសពីនេះទៀត នាងបាននិយាយថា នាងនឹងប្រើប្រាស់ប្រាក់រង្វាន់ ដើម្បីទិញអាផាតមិននៅទីក្រុងម៉ាឌ្រីដ និងចំណាយសម្រាប់ការសិក្សារបស់កូនៗនាង។
ប្រពៃណីឆ្នោត បុណ្យណូអែល របស់អេស្ប៉ាញ ដែលមានតាំងពីឆ្នាំ ១៨១២ មក គេឃើញមនុស្សជាច្រើនប្រមូលលុយដើម្បីទិញសំបុត្រឆ្នោត។
ឆ្នាំនេះមិនមានករណីលើកលែងទេ ដោយសារប្រជាជននៅទូទាំងប្រទេសអេស្ប៉ាញចង់សាកសំណាងរបស់ខ្លួនបន្ទាប់ពីរយៈពេលមួយឆ្នាំដែលញាំញីដោយការកើនឡើងថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។
រឿងរ៉ាវនៃអ្នកឈ្នះបានជន់លិចប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២។
នៅ Catalonia តន្ត្រីករ Ibrahim Cante បាននិយាយថា គាត់នឹងចំណាយប្រាក់ឈ្នះរបស់គាត់ចំនួន ១២៥.០០០ អឺរ៉ូដើម្បីវិនិយោគនៅក្នុងស្ទូឌីយោថតសំឡេង។ លោកបាននិយាយទាំងរំភើបចិត្តថា៖ «នេះជាលើកទីមួយហើយដែលខ្ញុំទិញឆ្នោតចាប់តាំងពីមកទីនេះក្នុងឆ្នាំ ២០១៧»។
រដ្ឋាភិបាលអេស្បាញបានរៀបចំឆ្នោត El Gordo ជាលើកដំបូងក្នុងឆ្នាំ ១៨១២ ដើម្បីរៃអង្គាសប្រាក់សម្រាប់ទាហានអេស្បាញដែលប្រយុទ្ធនឹងកងទ័ពរបស់ណាប៉ូឡេអុង នេះបើយោងតាមកាសែត Evening Standard ៕ ប្រភពពី៖ Evening Standard