Loading...
ចាប់ផ្តើមមានស្នាមជ្រីវជ្រួញ? អ្នកនិយមលេងអ៊ីនធឺណិតរិះគន់ Song Hye Kyo អាយុ ៤២ ឆ្នាំ មើលទៅចាស់ជាងមុន។
វាជាបញ្ហាចម្រូងចម្រាស និងគួរឲ្យសង្វេគជាមួយនឹងករណីអ្នកនិយមលេងអ៊ីនធឺណិតរិះគន់ សម្លុតលើការបង្ហាញខ្លួនរបស់តារាស្រីដ៏ស្រស់ស្អាត Song Hye Kyo បន្ទាប់ពីនាងបានបង្ហាញខ្លួនក្នុងសន្និសីទកាសែតរឿង “The Glory” ។
ដោយអ្នកលេងអ៊ីនធឺណិតនិយាយថា មុខរបស់នាងចាប់ផ្តើមបង្ហាញពីអាយុកាល។ អ្នកខ្លះនិយាយថានាងមើលទៅចាស់ជាមុន ហើយអ្នកខ្លះថា នាងមើលទៅមិនគួរឲ្យស្រលាញ់ ព្រោះតែមិនញញឹម។
ខណៈអ្នកលេងអ៊ីនធឺណិតម្ខាងទៀតមានមតិនិយាយបែបនេះ។ នាងមានក្បាលអាយុលេខ ៤ហើយ បើមិនចាស់ទេ នោះទើបជារឿងប្លែក។ នាងមិនមែនជាបិសាចទេ។ តើនាងមើលទៅចាស់ខុសដែរឬ?
ប្រភពពី៖ allkpop