នាពេលថ្មីៗនេះ បុរសម្នាក់ចែករំលែកបទពិសោធន៍មួយដែលលោកត្រូវជួបកំពូលមនុស្ស នៅពេលទស្សនាភាពយន្ត Avatar នៅក្នុងរោងកុន ដែលធ្វើអោយខាតបង់ពេលវេលា ទាំងលុយកាក់ទៀតផង។


ដោយឡែក យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Yin Sochesda បានសរសេរបញ្ជាក់ថា ខណៈពេលចូលទៅទស្សនាភាពយន្ត Avatar ប៉ុន្តែត្រូវនារីស្រីស្អាតមួយក្រុម មានអត្តចរិកមិនសូវជាល្អប៉ុន្មាននោះទេ ដោយគាត់ចង់ធ្វើអីធ្វើនឹង ដោយមិនខ្វល់ថានេះជារោងកុន ត្រូវការភាពស្ងប់ស្ងាត់នោះទេ ដោយសកម្មភាពទាំងនោះមានដូចជា៖
- ទូរស័ព្ទទៅម៉ែសួរបងថ្លៃគាត់កើតកូននៅ? រយះពេល៣ម៉ោងគាត់ខល ៣ទៅ៤ដង
- ទៅបន្ទប់ទឹកមិនក្រោម៥ដង គ្រាន់តែទៅបន្ទប់ទឹកក៏គាត់ស្រែកហៅគ្នាទៅជាមួយដែរ
- គាត់អាន Subtitles លឺៗ តាំងពីដើមរឿងដល់ចប់
- គ្នាគាត់៥ ទៅ៦នាក់ និយាយឆ្លងឆ្លើយគ្នាទៅមកដូចមើលទូរទស្សន៍នៅផ្ទះ
- គាត់មើលបណ្តើរគាត់សម្រាយរឿងភាគ១អោយពួកម៉ាកគាត់ស្តាប់បណ្តើរ
- ទូរសព្ទគាត់រោទ៍រហូត មិនដាក់ Silent
- ហើយមានអាវីដេអូខលនិយាយគ្នាទៀត

សរុបមកគាត់បានរំខានអ្នកនៅជុំវិញខ្លួន តាំងពីដើមរហូតដល់បញ្ចប់រឿង៣ម៉ោងពេញ តែនៅពេលគាត់លឺសម្លេងក្មេងយំ គាត់ងាករក ហើយធ្វើអាកប្បកិរិយាបែបមិនពេញចិត្ត និងទឹកមុខបែបធុញទ្រាន់ផងដែរ នេះជាលើកបញ្ជាក់របស់ Yin Sochesda។
យ៉ាងណាមិញ សូមបងប្អូនទាំងអស់គ្នារក្សាភាពថ្លៃថ្នូរ ជាពិសេសនៅតាមរោងកុន បណ្ណាល័យ ព្រោះទីកន្លែងទាំងនេះគឺជាកន្លែងត្រូវការផ្តោតអារម្មណ៍ វាមានលក្ខណៈខុសពីទីកន្លែងសាធារណៈផ្សេងៗទៀត ដែលយើងអាចនិយាយគ្នាលឺៗបាន៕