ចុងឆ្នាំ២០២២ វណ្ណដា ជះលុយទាំងដុំៗទិញឡានមួយគ្រឿងលេង ទុកជាការកម្សាន្ត

ម្ចាស់បទ Time To Rise បានចំណាយលុយទិញរថយន្តថ្មីមួយគ្រឿង យ៉ាងសង្ហា មុនពេលឆ្លងឆ្នាំថ្មី២០២២ ចូល២០២៣។

0
28
Loading...

នាពេលថ្មីៗនេះ តារាចម្រៀង វណ្ណដា បានធ្វើការទិញរថយន្តថ្មីប្រណីតមួយគ្រឿង យកទៅជិះដើរលេងលម្ហែកម្សាន្ត ដើម្បីជាកាដូជូនខ្លួនឯង ក្នុងខែធ្នូចុងឆ្នាំ២០២២។

វណ្ណដា

ដោយឡែក យោងតាមគណនី Kheng Cheavpheng បានធ្វើការបង្ហោះរូបភាពជាមួយនឹងម្ចាស់បទ Time To Rise រូបនេះ អមជាមួយនឹងរថយន្តប្រភេទ Ford Everest Sport ឆ្នាំ២០២៣ យ៉ាងថ្មីស្រឡាង ដែលលោកវណ្ណដា បានមកជាវ យកទៅជិះយ៉ាងសង្ហា មុនពេលឆ្លងឆ្នាំបែបនេះ។

អ្នកលក់រថយន្ត និងវណ្ណដា

យ៉ាងណាមិញ សូមចូលរួមត្រេកអរដល់អាយដល វណ្ណដា ដែលទទួលយកសមាជិកថ្មី ជារថយន្តទំនើបបែបនេះ៕

រថយន្តថ្មីរបស់វណ្ណដា
រថយន្តថ្មីរបស់វណ្ណដា
រថយន្តថ្មីរបស់វណ្ណដា

ប្រភព៖ Kheng Cheavpheng