នេះអាចនិយាយបានថា មង្គលការដ៏អធិកអធមួយសម្រាប់ឆ្នាំ២០២២ នៃគ្រួសារហាយសូ ដោយវាត្រូវបានបញ្ចប់រួចរាល់ប្រកបជាមួយបរិយាកាសដ៏រីករាយ ពិធីមង្គលការរបស់ ប៉ាទ្រីសៀ (Patricia) ក៏ត្រូវបានកត់សម្គាល់ថាមានភាពអស្ចារ្យ ដែលមនុស្សក្នុងសង្គមថៃនាំនិយាយជាសំឡេងតែមួយថា កូនក្រមុំពិតជាស្រស់ស្អាតដូច ព្រះនាងខ្លាំងណាស់ ហើយមើលទៅ aura ខ្លាំងណាស់។
រូបភាពពី gu_nut_pc
សម្រាប់តួឯកស្រីដ៏ស្រស់ស្អាតអ្វីដែលទាក់ភ្នែកបំផុត គឺជាស្នាមខួចដ៏ទាក់ចិត្ត កូនក្រមុំ Patricia មើលទៅគួរឱ្យស្រលាញ់បំផុត។
រូបភាពពី ចំណាំ
ដោយពេលនេះ Page ស្រីតូចនៅលើកំពូលភ្នំត្រជាក់ បានលាតត្រដាងពីដើមកំណើតនៃស្នាមញញឹមនៃថ្ពាល់ខួច ដោយបញ្ជាក់ថា ស្នាមខួចមួយនេះ គឺឆ្លងពីហ្សែនតាំងជីដូនម្ដាយនាងរហូតដល់ប៉ាទ្រីសៀមក។ សម្រស់គ្រួសារនេះពីមួយជំនាន់ទៅមួយជំនាន់ កាន់តែស្រស់ស្អាត មិនត្រឹមតែស្នាមខួចនោះទេ សូម្បីតែសាច់ឈាមក៏ស្អាតសរលោងដូចគ្នាដែរ ហើយលោកយាយរបស់នាង ពិតជាមានសាច់ឈាម និងមុខមាត់ស្រស់ស្អាតតាមលំដាប់ហ្សែនគ្រួសារតាំងពីដូនតា។
អាចហៅបានថាគួរឱ្យស្រលាញ់តាំងពីយាយមកម្ល៉េះ៕ ប្រភព៖ បរទេស