មើលអោយច្បាស់ហើយ ! រូបភាពចុងក្រោយរបស់ Song Hye Kyo បន្ទាប់ពីត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតរិះគន់ធ្ងន់ៗថាចាស់ហើយ

0
98
Loading...

កន្លង​មក​មាន​ប្រធានបទ​ចម្រូងចម្រាស​មួយ​ចំនួន​ក្នុង​ពិភព​អនឡាញ។ ករណីអ្នកនិយមលេងអ៊ីនធឺណិត ប្រមាថមើលងាយ តួស្រីវ័យ ៤២ឆ្នាំ ដូចជា Song Hye Kyo បន្ទាប់ពីនាងបង្ហាញមុខក្នុងសន្និសីទសារព័ត៌មានរឿងភាគ “The Glory ” អ្នកនិយមលេងអ៊ីនធឺណិតបានរិះគន់ថា សព្វថ្ងៃនេះ មុខរបស់នាង ចាប់ផ្តើមមានស្នាមជ្រួញ អាចមើលឃើញយ៉ាងច្បាស់។ ហើយ​អ្នក​ខ្លះ​ថា​នាង​មិន​គួរ​ឲ្យ​ស្រលាញ់ ​ព្រោះ​នាង​មិន​ញញឹម។

ទោះយ៉ាងណាក៏ដោយ អាយុរបស់នាងឥឡូវនេះឡើងដល់ក្បាលលេខ ៤ ត្រូវតែមានស្នាមជ្រីវជ្រួញនៅលើមុខតាមពេលវេលា ហើយវាមិនចម្លែកទាល់តែសោះ។

ចុងក្រោយ (ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២) Song Hye Kyo នាងបានបង្ហោះរូបភាពរបស់នាងនៅលើ Instagram ។ វា​ជា​រូបភាព​ដែល​នាង​លាប​ពណ៌​សក់​ខ្មៅ​ទាំង​ស្រុង ហើយ​មុខ​របស់​នាង​ត្រូវ​កាត់​បន្ថយភាពចាស់។ ការតុបតែងមុខស្រាលបង្ហាញពីស្បែក ដែល​ចង់​និយាយ​ថា ក្នុង​មួយ​ឈុត​នេះ​នាង​មើល​ទៅ​ស្រស់​ស្អាត​ខ្លាំង៕ ប្រភព៖ បរទេស