ពិធីភ្ជាប់ពាក្យរវាងអ្នកសម្ដែងស្រី Prawfar karanchida ជាមួយនិងកំលោះជាគូស្នេហ៍ Siaboat Natdetch Vachiratnoung ដែលបានប្រព្រឹត្តទៅយ៉ាងអធឹកអធម ដោយអ្នកទាំង២បានកំណត់ថ្ងៃរៀបមង្គលការរួចហើយគឺនៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២២ នាពេលឆាប់ៗនេះឯង ដែលព្រឹត្តិការណ៍នេះពោរពេញដោយភាពរ៉ូមែនទិច និងភាពរីករាយជាសក្ខីភាព។

ដោយ Prawfar ដែលជាកូនក្រមុំបានបង្ហោះរឿងរ៉ាវដែលពាក់ពន្ធ័ទៅនឹងរឿងរ៉ាវដែលនាងបានសម្រេចចិត្តធ្វើរឿងដែលមួយជីវិតនេះមិនដែលនឹកគិតថានឹងធ្វើសោះ គឺ លុតជង្គង់សុំ Siaboat រៀបការ ដោយនាងបានបង្ហោះចូលក្នុង Instagram ដោយបញ្ជាក់ប្រាប់ថា
”មុនថ្ងៃភ្ជាប់ពាក្យ Praw បានធ្វើរឿងដែលមួយជីវិតនេះមិនគិតថានឹងធ្វើសោះ នោះគឺ លុតជង្គង់សុំមនុស្សប្រុសរៀបការ គិតអស់ពេលយ៉ាងយូរ តែក្រោយពេលដែលបំបែកកំផែងក្នុងចិត្តរួច យកភាពមានៈដែលមិនចាញ់អ្នកណារបស់ Prawfar ចេញទៅ អ្វីដែលនៅចំពោះមុខគឺជាមនុស្សដែលយើងស្រលាញ់ បរិយាកាសជុំវិញខ្លួន នាថ្ងៃនោះគឺ មានចិត្តក្លាហានខ្លាំងណាស់ ត្រៀមចិញ្ចៀនឲ្យបង Boat ហើយគិតថាគ្មានថ្ងៃណាសមជាងថ្ងៃនេះដែរ ទើបកើតមានសកម្មភាពនេះឡើងមក វាពិតជាហួសពីការស្រម៉ៃ លើសពីការរំពឹងទុកពិតមែន ហើយក៏មានក្តីសុខខ្លាំងណាស់ដែរ អាចទៅមើលវីឌីអូក្លីបពេញបានហើយនៅក្នុង Channel Youtube Prawfar_kk ។

កន្លងមកទោះបីជាមានអ្នកប្រាប់ថា Praw មានៈ តែការពិតទៅក៏ចង់អរគុណសម្រាប់ភាពមានៈមួយនេះ ដែលអាចធ្វើបាននៅអ្វីដែលយើងត្រូវការខ្លាំងបំផុត ហើយគ្រប់យ៉ាងវាពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលបានធ្វើឲ្យមនុស្សដែលយើងស្រលាញ់មានក្តីសុខ ដែលនេះជាគោលបំណងក្នុងជីវិតស្រាប់ទៅហើយ ហើយចាប់ពីពេលនេះតទៅបងសន្យាហើយណាថានឹងមើលថែគ្នារហូតទៅ រង់ចាំមើលថែអូនណាបាទ៕ ប្រភព៖ Sanook