អូហូ! Chompoo បង្អួតសម្រស់ផ្ទះដើមឈើដ៏ស្រស់ស្អាត ឥឡូវ​នេះ​ ផ្ទះនេះ ​បាន​បញ្ចប់​រួចរាល់ហើយ

0
32
Loading...

មនុស្សជាច្រើនបានដឹងហើយថា ផ្ទះលោកយាយ Ning ដែលជាផ្ទះម្តាយរបស់កំពូលតារាស្រី Chompoo Araya កាន់តែរីកធំហើយ រង់ចាំស្វាគមន៍កូនស្រីពៅសមាជិកថ្មី ចៅទី ៣ នៃគ្រួសារ ដែលមុននេះ ម៉ែ Chom ទើបតែបានអាប់ដេតរូបភាពខាងក្នុងសួនជាមួយ ផ្ទះដើមឈើធំ។

ហើយនឹងមានផ្ទះឈើមួយកំពុងបន្តសាងសង់ រួម​ទាំង​មានច្រក​របៀង ដែល​តុបតែង​ដោយ​ដើមឈើ និង​ផ្កា​ផ្សេងៗ មើលទៅស្រស់ស្រាយ ប្លែក ទាក់ភ្នែកជាងសព្វដង។

ផ្ទះនេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជា​កន្លែង​រស់​នៅ​ដ៏​អស្ចារ្យ​សម្រាប់​កូន​តូច សម្រាក និងលេងកម្សាន្ត។​ ថ្មីៗ​នេះ​ Chompoo Araya បាន​បង្ហោះ​លើ​ Instagram @chomismaterialgirl ​ជាមួយ​នឹងរូបថត​ផ្ទះ​ដើមឈើ​មួយ​ខ្នង ហើយអាចនិយាយបានថាវាត្រូវបានសាងសង់បញ្ចប់ទាំងស្រុង។

ផ្នែកខាងក្រោយមានទំហំធំអស្ចារ្យ ហើយមើលទៅរឹងមាំ និងប្រើប្រាស់បានយូរ។ កូនទាំងបីនាក់ បងប្រុស Saifah-Phayu និង អូនតូច Gale អាចលេងនៅទីនោះបានយ៉ាងស្រួល។

បន្ទាប់ពីរូបភាពនេះត្រូវបានចេញផ្សាយ មានអ្នកគាំទ្រជាច្រើនបានចូល Comment ជាឧទាហរណ៍ ផ្ទះដើមឈើនេះស្រស់ស្អាតណាស់, អាចឃើញម្តាយរាល់ថ្ងៃ, ស្រលាញ់អ្នកម្តាយ, ស្រលាញ់អូនៗ,, អ្នកម្តាយគួរឲ្យស្រលាញ់,, គួរឲ្យស្រលាញ់ និងភ្លឺថ្លា៕ ប្រភព៖ បរទេស