នំអាចធំជាងនាឡិ? និស្សិតប្រុស១៩ឆ្នាំម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍ លោកយាយមហាសេដ្ឋី៧៩ឆ្នាំ បន្ទាប់ពីជួបមុខលើកដំបូង

មិនមែនមានតែក្នុងភាពយន្តនោះទេ! គូស្នេហ៍មួយគូមើលទៅដូចជាយាយ និងចៅ ប៉ុន្តែខាងប្រុសនិយាយថា លួចស្រឡាញ់ខាងស្រី តាំងពីជួបមុខលើកដំបូង។

0
447
Loading...

នាពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលមានគូស្នេហ៍មួយខុសវ័យគ្នាដាច់ស្រឡះ ខាងប្រុសវ័យត្រឹមតែ១៩ឆ្នាំ រីឯខាងស្រីវិញមានវ័យ៧៩ឆ្នាំទៅហើយ។

ដោយឡែក អ្នកកម្លោះនៅក្នុងរូបនេះមានឈ្មោះថា Giuseppe D’Anna អាយុ១៩ឆ្នាំ បច្ចុប្បន្នជានិស្សិត បានសារភាពថារូបគេបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ Milina Gatta អាយុ៧៩ឆ្នាំ ជាមហាសេដ្ឋីសល់លុយរាប់លាន ដោយដំបូងឡើងចាប់តាំងពីបានឃើញខាងស្រីភ្លាមៗមកម៉្លេះ គឺមិនមែនមកពីសម្លឹងឃើញទ្រព្យសម្បត្តិ ឬក៏ផលប្រយោជន៍អ្វីឡើយ ត្រង់ចំណុចនេះទើបគេយល់ឃើញថាក្តីស្រឡាញ់ពិតប្រាកដមិនសំខាន់ទៅលើអាយុនោះទេ។

គូស្នេហ៍ខុសវ័យ

យ៉ាងណាមិញ ក៏ឃើញថាមានអ្នកដែលរិះគន់ និងលើកហេតុផលថា ខាងប្រុសបានហុតទឹកសម្លឹងកាក និងក្រៅពីនេះ ក៏មានគិតផ្លូវវិជ្ជមាន និងបានជូនពរអោយអ្នកទាំងពីរស្រឡាញ់គ្នា​កុំខ្វល់ពីភ្នែកអ្នកដទៃផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

គូស្នេហ៍ខុសវ័យ
គូស្នេហ៍ខុសវ័យ