Min Pechaya មានពាក្យចចាមអារ៉ាមមកខ្លាំងថា​ លួចទាក់ទងជាមួយនឹងតួឯកប្រុសក្នុងរឿងប្រុសស្រលាញ់ប្រុស (YAOI) ល្បីឈ្មោះម្នាក់

0
35

ដោយមុននេះបន្តិចតួឯកស្រីដ៏ល្បី Baifern Pimchanok បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា នាងមិនមែនជាតួឯកស្រីដែលលួចទៅបង្កើតចំណងស្នេហ៍ជាមួយតួឯកប្រុសក្នុងរឿងប្រុសស្រលាញ់ប្រុស ដូចដែលទំព័រសារពត៍មានចុះផ្សាយនោះទេ ហើយក្រោយមក តួឯកស្រីម្នាក់ទៀតដែលមនុស្សជាច្រើនគិតដល់នោះក៏គឺ Min Pechaya Wattanamontree ដែលនាងក៏ធ្លាប់សម្ដែងតួជាគូនិងតួឯករឿងប្រុសស្រលាញ់ប្រុសល្បីឈ្មោះផងដែរ។

«ពិតជាគួរឲ្យឆ្ងល់ណាស់ថា នៅសុខៗ បែរជាមកក្លាយជា Min បានដោយរបៀបណា ព្រោះពីដំបូងដែលយើងឃើញពត៌មានក៏បានអាន និង លួចគិតក្នុងចិត្តរួចមកហើយថា សំដៅទៅលើអ្នកណា តួឯកស្រីម្នាក់ណាឲ្យប្រាកដ ព្រោះនាងខ្ញុំក៏ចង់ដឹងដូចគ្នាចាស៎ (សើច)​ តែក្រោយមកក៏បែរជាមានគេលើកឡើងថា មតិក្នុងខមមិនជាច្រើនបានបញ្ជាក់ហើយថាជា Min ហើយថែមទាំងមានអ្នកផ្ញើរសាមកសួរក្នុង IG ជាច្រើនផងដែរ សួរថាជា Min ពិតមែនឬ? នាងខ្ញុំក៏សុំតបនោះត្រង់នេះតែម្ដងថា មិនមែនជា Min យ៉ាងប្រាកដចាស៎ ចំពោះពត៌មានមួយនេះ នៅសុខៗក៏មកថាជានាងខ្ញុំ ក៏ឆ្ងល់ខ្លាំងណាស់ដែរ តែក៏មិនអីដែរចាស៎ បើមានមនុស្សមកសួរ នាងខ្ញុំក៏រីករាយនឹងតប ចាស៎ » កន្លងមកធ្លាប់មានតួឯកប្រុសរឿងប្រុសស្រលាញ់ប្រុសមកញ៉ែឬអត់? «សំនួរត្រូវឆ្លើយឬចាស៎ (សើច) អត់មានទេចាស៎ មានតែជាមិត្តភក្តិ ឆាតរកគ្នាជាលក្ខណៈមិត្តធម្មតាប៉ុណ្ណោះចាស៎» ។

លឺពត៌មានថាកំលោះៗមកញ៉ែច្រើនទាំងក្នុងនិងក្រៅសិល្បៈ? «ដឹងបានយ៉ាងម៉េច អ្នកណានិយាយ(សើច)មិនពិតទេចាស៎ តែក៏មានអ្នកមកសុំស្គាល់ខ្លះដែរ ទាំងក្នុងនិងក្រៅសិល្បៈតាមដែលធ្លាប់ប្រាប់រួចហើយ តែក៏ដូចដែលធ្លាប់និយាយរាល់លើកថា មិនទាន់ប្រញ៉ាប់ទេចំពោះរឿងស្នេហានេះ ព្រោះពេលនេះនាងខ្ញុំផ្តោតតែលើរឿងការងារសិនពេលនេះ»។

តើMin គិតថាស្រលាញ់បុរសក្នងឬក្រៅសិល្បៈដែរ? « សំនួរនេះពិតជាពិបាកឆ្លើយណាស់ សម្រាប់ Min ត្រឹមតែជាមនុស្សល្អ អាចចូលជាមួយនឹងនាងខ្ញុំចុះគឺកាន់តែល្អ» ពេលនេះមានកំលោះៗមកនិយាយលេងឆាតជាមួយច្រើននាក់ដែរទេ? « ក៏មិនHotដល់ថ្នាក់ហ្នឹងនោះទេ តែនាងខ្ញុំក៏ស្អាតណាចាស៎ ដែលសំខាន់នោះគឺថែមទាំងSingleទៀត ក៏ត្រូវតែមានអ្នកចូលមកញ៉ែស្រាប់ទៅហើយ តែក៏មិនបានគិតអ្វីលើសពីមិត្តទេចាស៎» ឯកាទេ Single មកយូរចឹង ? « ទទួលស្គាល់ថា មានឯកាខ្លះដែរ នេះគឺនាងខ្ញុំនិយាយតាមការពិតតែម្ដង តែក៏មិនឯកាពេកដល់ថ្នាក់ប្រញ៉ាប់យកសង្សារនោះដែរ ព្រោះពេលនេះការងារច្រើន ការងារមានស្ទើរតែរាល់ថ្ងៃទៅហើយចាស៎» បើកបេះដូងមើលចិត្តអ្នកណាឬនៅពេលនេះ? «ក៏មិនប្រាកដដែរ ព្រោះនាងខ្ញុំមិនបានបិទបេះដូងទេចាស៎ បើសិនជាមានមនុស្សល្អៗចូលមក ក៏យល់ព្រមបើកចិត្តឲ្យបណ្ដើរៗក្នុងឋានៈជាមិត្តសិនចាស៎ ចំណែកឯរឿងអនាគតទៅជាយ៉ាងណាក៏ប្រហែលជាត្រូវប្រើពេលវេលាចាស៎» Min Pechaya បានបញ្ជាក់៕

ប្រភព : បរទេស

Loading...