អាចនិយាយបានថានាងធំឡើងក្នុងសិល្បៈ សម្រាប់ស្រីស្អាត Kwan Usamanee ទាំងពូកែ និង មានសមត្ថភាព អាចនិយាយបានថាក្នុងសិល្បៈនាងធ្លាប់សម្ដែងអស់ហើយគ្រប់តួអង្គ ថែមទាំងមានការអភិវឌ្ឈន៍ខ្លួនកាន់តែល្អជារឿយៗ ដែលធ្វើឲ្យនាងក្លាយជាតួឯកសំខាន់ក្នុងប្រទេសថៃ។
ចំពោះអ្នកដែលបានតាមដានការសម្ដែងរបស់ Kwan Usamanee តាំងពីនាងនៅជាកុមារី នៅក្នុងឆ្នាំ ១៩៩៤ ប្រហែលជានៅចាំនាងបានមែនទេ? ជាមួយនឹងកុមារីខ្លួនតូច សក់រួញៗ មុខមាត់ Cute ប៉េាងៗគួរឲ្យខ្នាញ់ ដូចតុក្កតា ដែលមកទល់នឹងបច្ចុប្បន្ននេះក៏កន្លងផុតទៅជិត ៣០ ឆ្នាំទៅហើយ តែសម្រស់របស់នាងក៏នៅតែស្អាតដូចដើម ហើយកញ្ញា Kwan បានអះអាងទៀតថា នាងនៅតែដូចដើម មិនធ្លាប់ឆ្លងកាត់ការវះកាត់កែសម្ផស្ស ដែលឃើញខ្ទង់ច្រមុះខ្ពស់បែបនេះ គឺមកពីលោកយាយយកម្រាមដៃរបស់គាត់មកច្បូតច្រមុះឲ្យនាង យកខ្សែរចងជើងកុំឲ្យជើងវៀច ហើយមានចង្កាព្រែកក៏ព្រោះអ្នកម៉ែយកស្កុតមកបិតឲ្យតាំងពីតូច។
ហេតុដូច្នេះហើយទើបនាងនៅតែអះអាងដូចមុនថា ផ្តោតទៅលើ Filter មិនផ្តោតលើ Botox ចូលគេងលឿន ទទួលទាន វីតាមីនផ្សេងៗ ថែរក្សាស្បែកដោយ ឡាស៊ែរមុខ ចំណែកឯមាត់របស់នាង ដែលគ្រប់គ្នាគិតថា ទៅចាក់ filler មកនោះ គឺ នាងប្រើបច្ចេកទេសផាត់មុខនោះទេ ដោយលាបក្រេមឲ្យហួសពីគែមបបូរមាត់ប៉ុណ្ណឹងឯង ដែលអាចនិយាយបានថា ស្អាតតាមបែបធម្មជាត់ពិតៗ។
ដើម្បីបញ្ជាក់ពីភាពស្រស់ស្អាតពិតៗពីកំនើតរបស់កញ្ញា Kwan Usamanee ថ្ងៃនេះ Kapook បាននាំយករូបភាព តាំងពីសម័យមុនដែលនាង ចូលសិល្បៈថ្មីៗរហូតមកដល់បច្ចុប្បន្ន មកឲ្យបានទស្សនាច្បាស់ៗ ដែលអាចនិយាយបានថា នាងពិតជាស្រស់ស្អាតតាំងតែពីកុមារភាពពិតៗ ៕

















ប្រភព : Kapook