សំណាង ឬចៃដន្យ? ចាយពេលសាកថ្ម! ទៅដល់ Iceland ភ្លែត តាប៊ុយ ជួបនឹងពន្លឺ Northern Light មើលទៅស្អាតដូចគំនូរ

តាប៊ុយចាយពេលវេលា នៅប្រទេស Iceland មានសំណាងបានថតរូបជាមួយនឹង Northern Light ផ្ទាល់ៗទៀតផង។

0
137
Loading...

កាលពីប៉ុន្មានថ្ងៃមុននេះ អតីតពិធីករល្បីឈ្មោះ MYTV លោក តាប៊ុយ បានរត់ទៅប្រទេស Iceland ដើរលេងកម្សាន្តលម្ហែកាយ ព្រមទាំងបានជួបពន្លឺភ្លើង Northern Light ស្រស់ៗទៀតផង។

តាប៊ុយ

ដោយឡែក តារាប្រុសរូបនេះ បានចាយពេលវេលា សាកថ្មជីវិត នៅIceland នៅចុងឆ្នាំ២០២២ ហើយពិសេសថែមទាំងមានឱកាសបានឃើញ Northern Light ផ្ទាល់ភ្នែកទៀតផង ហើយមិនមែនភ្ញៀវទេសចរទាំងអស់ដែលទៅទីនោះសុទ្ធតែបានឃើញដូចៗគ្នាឡើយ ដោយសារតែពន្លឺភ្លើងនេះ វាបញ្ចេញទៅតាមពេលវេលារបស់វា ហើយពេលខ្លះអាចនឹងមិនទៀងទៅតាមរដូវផងដែរ។ លោក តាប៊ុយ បានបញ្ជាក់សីតុណ្ហភាពបានធ្លាក់ចុះក្រោមដល់ដក១៦អង្សារសេ ប៉ុន្តែលោកក៏សុខចិត្តទ្រាំទាំងសប្បាយចិត្តផងដែរ។

តាប៊ុយ

យ៉ាងណាមិញ ក៏មានហ្វេនៗ បានសរសើរសំណាងរបស់ តាប៊ុយ ដែលអាចឃើញទិដ្ឋភាពបែបនេះ ផ្ទាល់ៗភ្នែកតែម្តងហើយ៕

តាប៊ុយ
តាប៊ុយ
តាប៊ុយ
តាប៊ុយ